2020-03-23 15:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦៦- តើមូលហេតុគតិយុត្តសំដៅដល់អ្វី ?
៦៧- តើមោឃភាពសំដៅដល់អ្វី ?
៦៨- តើរូបិយវត្ថុសំដៅដល់អ្វី ?
៦៩- តើលក្ខន្តិកៈសំដៅដល់អ្វី ?
៧០- តើលិខិតយថាភូតសំដៅដល់អ្វី ?
ចម្លើយ
៦៦- មូលហេតុគតិយុត្ត សំដៅដល់មូលដ្ឋានដែលធ្វើឲ្យសកម្មភាពជាក់លាក់ណាមួយ មានភាពត្រឹមត្រូវតាមច្បាប់ ។ ឧទាហរណ៍ សិទ្ធិជួល គឺជាមូលហេតុគតិយុត្តនៃការកាន់កាប់របស់ភតិកៈ ។
៦៧- មោឃភាព សំដៅដល់ទណ្ឌកម្មដែលប្រកាសដោយចៅក្រមលុបបំបាត់ចោលជាប្រតិសកម្មនូវលិខិតគតិយុត្ត មិនបានបំពេញលក្ខខណ្ឌដែលច្បាប់កំណត់ ឬសកម្មភាពណាមួយដែលផ្ទុយពីនីតិវិធីនៃច្បាប់ ។
៦៨- រូបិយវត្ថុ សំដៅដល់ឧបករណ៍កំណត់ដោយច្បាប់ ដែលប្រើប្រាស់ជាមធ្យោបាយសម្រាប់ដោះដូរ ។ ឧទាហរណ៍ ប្រាក់រៀល ជារូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា ។
៦៩- លក្ខន្តិកៈ សំដៅដល់លិខិតបង្កើតនីតិបុគ្គល ដែលមានចុះនិទ្ទេសចាំបាច់ ខ្វះមិនបានអំពីចំណុចសំខាន់ៗដូចជា គោលបំណង នាមករណ៍ ទីតាំងនៃទីស្នាក់ការកណ្តាល ។ល។
៧០- លិខិតយថាភូត សំដៅដល់លិខិតធ្វើឡើងតាមរូបមន្តច្បាប់ ដោយមន្ត្រីសាធារណៈ ដែលត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិមុខងារនោះ ។ តាមន័យថាចង្អៀត គឺជាលិខិតទាំងឡាយដែលរៀបចំឡើងដោយសារការី ។