Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩១- តើអច្ឆ័យទានមានកំណត់សំដៅដល់អ្វី ?

៩២- តើអច្ឆ័យទានសកលសំដៅដល់អ្វី ?

៩៣- តើអឌ្ឍសិទ្ធិសំដៅដល់អ្វី ?

៩៤- តើអត្តាធីនភាពសំដៅដល់អ្វី ?

៩៥- តើអត្រានុកូលដ្ឋានសំដៅដល់អ្វី ?

ចម្លើយ

៩១- អច្ឆ័យទានមានកំណត់ សំដៅដល់ប្រទានកម្មដែលកំណត់ទ្រព្យសម្បត្តិជាក់លាក់ទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់តាមរយៈមតកសាសន៍ ។

៩២- អច្ឆ័យទានសកល សំដៅដល់ប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់នូវទ្រព្យសម្បត្តិទាំងអស់ ឬមួយផ្នែកដែលកំណត់ទៅតាមភាគតាមរយៈមតកសាសន៍ ។

៩៣- អឌ្ឍសិទ្ធិ សំដៅដល់ស្ថានភាពនៃជនដែលមានកម្មសិទ្ធិលើដីជាប់គ្នា មានកម្មសិទ្ធិរួម ដោយមានភាពអវិភាគលើជញ្ជាំង ឬកំពែងដូចជា ស្នាមភ្លោះ ភ្លឺ របងជាអាទិ៍ ដែលនៅត្រង់ព្រំខ័ណ្ឌដី ឬអាគារលើដីនោះ ។

៩៤- អត្តាធីនភាព សំដៅដល់ស្ថានភាពមួយដែលផ្តល់ឲ្យអនីតិជនបានរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជន ឬរួចផុតពីអំណាចមេបា ហើយមានសមត្ថភាពដូចនីតិជនដែរ ។

៩៥- អត្រានុកូលដ្ឋាន សំដៅដល់ចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងឋានៈនៅក្នុងគ្រួសារ ហើយដែលបង្កើតឲ្យមានសិទ្ធិ និងករណីយកិច្ច ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login