Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨១- តើសារការីសំដៅដល់អ្វី ?

៨២- តើសិទ្ធិឃាត់ទុកសំដៅដល់អ្វី ?

៨៣- តើសិទ្ធិប្រើប្រាស់សំដៅដល់អ្វី ?

៨៤- តើសិទ្ធិលើការបញ្ចាំសំដៅដល់អ្វី ?

៨៥- តើសិទ្ធិអាស្រ័យនៅសំដៅដល់អ្វី ?

ចម្លើយ

៨១- សារការី សំដៅដល់មន្រ្តីសាធារណៈដែលមានមុខងារធ្វើលិខិតយថាភូតបញ្ជាក់អំពីលក្ខណៈពិតប្រាកដត្រឹមត្រូវ ធានារ៉ាប់រងអំពីកាលបរិច្ឆេទតម្កល់ រក្សាទុក និងចេញសេចក្តីចម្លងយថាភូតនៃលិខិតទាំងឡាយដែលត្រូវតែឲ្យមានការបញ្ជាក់ ។

៨២- សិទ្ធិឃាត់ទុក សំដៅដល់សិទ្ធិប្រាតិភោគប្រត្សមួយប្រភេទរបស់អ្នកកាន់កាប់វត្ថុអ្នកដទៃ ដែលមានសិទ្ធិលើបំណុល ក្នុងការឃាត់ទុកវត្ថុនោះ រហូតដល់ពេលដែលខ្លួនបានទទួលការសងចំពោះសិទ្ធិលើបំណុល ។

៨៣- សិទ្ធិប្រើប្រាស់ សំដៅដល់សិទ្ធិអាស្រ័យផលលើអចលវត្ថុ ត្រឹមកម្រិតនៃសេចក្តីត្រូវការរបស់ម្ចាស់សិទ្ធិ និងគ្រួសាររបស់ខ្លួន ។

៨៤- សិទ្ធិលើការបញ្ចាំ សំដៅដល់សិទ្ធិកាន់កាប់វត្ថុដែលបានពីកូនបំណុល ឬតតិយជនដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលសំណងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ។

៨៥- សិទ្ធិអាស្រ័យនៅ សំដៅដល់សិទ្ធិកាន់កាប់មួយចំណែកនៃអគារត្រឹមកម្រិតនៃសេចក្តីត្រូវការ សម្រាប់ការរស់នៅរបស់ម្ចាស់សិទ្ធិអាស្រ័យនៅ និងគ្រួសាររបស់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login