2020-03-23 15:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧១- តើឯកសារចម្លងយថាភូតសំដៅដល់អ្វី ?
៧២- តើវត្ថុចំណុះសំដៅដល់អ្វី ?
៧៣- តើសកម្មភាពសុពលសំដៅដល់អ្វី ?
៧៤- តើសកម្មភាពឯកតោភាគីសំដៅដល់អ្វី ?
៧៥- តើសច្ចានុមតិសំដៅដល់អ្វី ?
ចម្លើយ
៧១- ឯកសារចម្លងយថាភូត សំដៅដល់ឯកសារចម្លងមួយប្រភេទដែលចម្លងចេញពីឯកសារយថាភូត ដែលជាច្បាប់ដើមដែលត្រូវធ្វើឡើង ដោយបុគ្គលដែលមានអំណាចតាមបញ្ញត្តិនៃច្បាប់ ឬបទដ្ឋានគតិយុត្ត ។
៧២- វត្ថុចំណុះ សំដៅដល់វត្ថុដែលមិនមែនជាសមាសភាពនៃវត្ថុចម្បង ហើយដែលកម្មសិទ្ធិករនៃវត្ថុចម្បង បានភ្ជាប់ទៅនឹងវត្ថុចម្បង ក្នុងគោលបំណងសេដ្ឋកិច្ចនៃវត្ថុចម្បងជាបន្តបន្ទាប់ ។
៧៣- សកម្មភាពសុពល សំដៅដល់សកម្មភាពដែលធ្វើឡើងស្របតាមលក្ខខណ្ឌតម្រូវ ដោយច្បាប់ និងមានអានុភាពតាមផ្លូវច្បាប់ ។
៧៤- សកម្មភាពឯកតោភាគី សំដៅដល់សកម្មភាពដែលបង្កើតកែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយការបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យ ដោយភាគីតែម្ខាង ឬដោយអនុវត្តសិទ្ធិ ដែលបានទទួលតាមកិច្ចសន្យា ឬតាមបញ្ញត្តិនៃច្បាប់ ។
៧៥- សច្ចានុមតិ សំដៅដល់ការទទួលស្គាល់របស់ភាគីចំពោះសកម្មភាពបណ្តឹង ដែលបានធ្វើឡើងដោយបុគ្គលដែលខ្វះសិទ្ធិតំណាងដោយអាណត្តិ ហើយការទទួលស្គាល់នោះត្រូវមានអានុភាពប្រតិសកម្មតាំងពីពេលដែលសកម្មភាពនោះបានធ្វើឡើង ។