2020-03-24 15:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧៦- តើសមត្ថជនសំដៅដល់អ្វី ?
៧៧- តើសន្ធិសញ្ញាសំដៅដល់អ្វី ?
៧៨- តើសមាសភាពនៃវត្ថុសំដៅដល់អ្វី ?
៧៩- តើសហព័ទ្ធសំដៅដល់អ្វី ?
៨០- តើសាខាញាតិសំដៅដល់អ្វី ?
ចម្លើយ
៧៦- សមត្ថជន សំដៅដល់ជនទាំងឡាយក្រៅពីជននៅក្រោមអាណាព្យាបាលទូទៅ និងក្រៅពីជននៅក្រោមហិតូបត្ថម្ភ និងអនីតិជន លើកលែងអនីតិជនដែលទទួលបានអត្ថាធីនភាព ។
៧៧- សន្ធិសញ្ញា សំដៅដល់កិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្វើឡើងជាលាយលក្ខណ៍អក្សររវាងរដ្ឋនិងរដ្ឋ រវាងរដ្ឋនិងអង្គការអន្តរជាតិ ឬរវាងអង្គការអន្តរជាតិ និងអង្គការអន្តរជាតិ ហើយស្ថិតនៅក្រោមការគ្រប់គ្រងនៃនីតិអន្តរជាតិសាធារណៈ ទោះបីជាកិច្ចព្រមព្រៀងនោះមានឈ្មោះជាអ្វីក៏ដោយ (ធម្មនុញ្ញ សន្ធិសញ្ញា អនុសញ្ញា កតិកាសញ្ញា...) ដើម្បីបង្កើតអានុភាពគតិយុត្ត ។
៧៨- សមាសភាពនៃវត្ថុ សំដៅដល់ភាគនៃវត្ថុដែលរួមបញ្ជូលជាវត្ថុតែមួយ ហើយដែលមិនអាចបែងចែកបានដោយមិនបំបែកវត្ថុនោះ ឬដោយមិនផ្លាស់លក្ខណៈដើមនៃវត្ថុនោះ ។
៧៩- សហព័ទ្ធ សំដៅដល់ប្តី ឬប្រពន្ធ ឬទាំងប្តី ទាំងប្រពន្ធដែលទទួលបានឋានៈជាសហព័ទ្ធនេះ ក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ ។
៨០- សាខាញាតិ សំដៅដល់ញាតិដែលបែកចេញជាមែកធាងពីអ្នកបង្កើតរួម ដូចជា បងប្អូនបង្កើត មីង មា ក្មួយ បងប្អូនជីដូនមួយ ។