ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើកម្មសិទ្ធិសំដៅដល់អ្វី ?
២- តើការធ្វើចំណាត់ថ្នាក់ឡើងវិញគឺជាអ្វី ?
៣- តើកតិការភេទសំដៅដល់អ្វី ?
៤- តើធ្វើចំណាត់ថ្នាក់លើកដំបូងគឺជាអ្វី ?
៥- តើការជំរះមរតកសំដៅដល់អ្វី ?
ចម្លើយ
១- កម្មសិទ្ធិ សំដៅដល់សិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ ។ សិទ្ធិនេះរួមបញ្ជូលទំាងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យ ។
២- ការធ្វើចំណាត់ថ្នាក់ឡើងវិញ គឺជាការធ្វើចំណាត់ថ្នាក់សារឡើងវិញ ក្រោយពេលបានធ្វើចំណាត់ថ្នាក់ដីលើកដំបូងរួចមក រដ្ឋពិនិត្យឃើញថា ដីជាក់ស្តែងមិនដូចនឹងអ្វីដែលបានកំណត់ ដោយមានការកែប្រែនូវ ស្ថានភាពដី (ដូចជា ការប្រមូលព័ត៌មានមិនច្បាស់លាស់ ទីតាំងដីនោះប្រជាពលរដ្ឋបានចូលទៅកាន់កាប់ដីរបស់រដ្ឋ ដីរដ្ឋនោះលែងមានព្រៃឈើតទៅទៀត...) និងរដ្ឋបានធ្វើអនុប្រយោគពីដីសាធារណៈរបស់រដ្ឋមកជា ដីឯកជនរបស់រដ្ឋក្នុងគោលបំណងជំរុញវិស័យសេដ្ឋកិច្ច ឬអនុប្រយោគពីដីឯកជនរបស់រដ្ឋមកជាដីសាធារណៈរបស់រដ្ឋក្នុងគោលបំណងបម្រើឲ្យប្រយោជន៍សាធារណៈ ។
៣- កតិការភេទ សំដៅដល់កិរិយាបដិសេធកិច្ចសន្យាណាមួយ ដោយមកពីកិច្ចសន្យានោះមានវិការៈដល់ឬសគល់នៃការព្រមព្រៀងគ្នា ។ ក្នុងទីនោះកតិកាភេទបានន័យថា បដិសេធកិច្ចសន្យាលក់ចោល ដោយមកពីលក់អចលវត្ថុមានវិការៈអាថ៌កំបាំង ។
៤- ធ្វើចំណាត់ថ្នាក់លើកដំបូង គឺជាការធ្វើចំណាត់ថ្នាក់លើកដំបូងទៅលើក្បាលដីរបស់រដ្ឋ ដែលមិនទាន់បានចុះបញ្ជីទាល់តែសោះ ដើម្បីកំណត់នូវប្រភេទដីរដ្ឋ (ព្រំប្រទល់ ទំហំ ភូមិសាស្ត្រ ទីតាំង...) ឲ្យបានច្បាស់លាស់ក្នុងការគ្រប់គ្រងដីរដ្ឋ ។ ចំណាត់ថ្នាក់លើកដំបូងនេះ យើងចាប់ផ្តើមធ្វើនៅពេល ដែលរដ្ឋបានបង្កើតរបបកម្មសិទ្ធិសាជាថ្មី ចាប់តាំងពីឆ្នាំ១៩៨៩មក ។
៥- ការជំរះមរតក សំដៅដល់កិរិយាធ្វើបញ្ជីទ្រព្យសម្បត្តិរបស់ខ្មោចឲ្យដឹងថានៅសល់ប៉ុន្មាន បាត់ប៉ុន្មាន ដើម្បីនឹងចែកគ្នារវាងទាយាទនិងទាយាទ ។