2020-03-31 14:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥៦- តើប្រាក់ប្រដាប់ក្តីភាគីសំដៅដល់អ្វី ?
៥៧- តើប្រាក់ពិន័យសំដៅដល់អ្វី ?
៥៨- តើភស្តុតាងសំដៅដល់អ្វី ?
៥៩- តើភាគីសំដៅដល់អ្វី ?
៦០- តើមជ្ឈត្តកម្មសំដៅដល់អ្វី ?
ចម្លើយ
៥៦- ប្រាក់ប្រដាប់ក្តីភាគី សំដៅដល់ប្រាក់ប្រដាប់ក្តីមួយប្រភេទ ដែលកំណត់ដោយតុលាការសម្រាប់ថ្លៃធ្វើលិខិតបណ្តឹង លិខិតពាក្យសុំសោហ៊ុយធ្វើដំណើរ ឬសោហ៊ុយផ្សេងៗ ។
៥៧- ប្រាក់ពិន័យ សំដៅដល់ទណ្ឌកម្មជាប្រាក់ ដែលបញ្ញត្តិឡើងដោយច្បាប់រដ្ឋប្បវេណី ឬនីតិវិធីរដ្ឋប្បវេណី ហើយដែលត្រូវប្រកាសឡើងដោយតុលាការផ្នែករដ្ឋប្បវេណីនៅក្នុងករណី ដែលមានការបំពានច្បាប់នេះ ។
៥៨- ភស្តុតាង សំដៅដល់តឹកតាងជាលាយលក្ខណ៍អក្សរ ឬមិនមែនជាលាយលក្ខណ៍អក្សរ ដែលជាមូលដ្ឋាននៃការសម្រេចសេចក្តីរបស់តុលាការ ។
៥៩- ភាគី សំដៅដល់បុគ្គលដែលស្នើសុំឲ្យតុលាការ ដោះស្រាយវិវាទរបស់ខ្លួននឹងបុគ្គលម្ខាងទៀត ដែលមានការពាក់ព័ន្ធ ។ ឧទាហរណ៍ នៅសាលាដំបូង ភាគីជាដើមចោទ ឬចុងចម្លើយ ។ នៅសាលាឧទ្ធរណ៍ ភាគីជាដើមបណ្តឹងឧទ្ធរណ៍ ឬចុងបណ្តឹងឧទ្ធរណ៍ ។
៦០- មជ្ឈត្តកម្ម សំដៅដល់វិធីដោះស្រាយវិវាទដោយមជ្ឈត្តករ ហើយសេចក្តីសម្រេចរបស់មជ្ឈត្តករចងភាគីឲ្យអនុវត្តតាម (ម.ព. មជ្ឈត្តករ) ។