Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើនីតិវិធីដាស់តឿនសំដៅដល់អ្វី ?

៤២- តើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលសំដៅដល់អ្វី ?

៤៣- តើនីតិវិធីនៃការអនុវត្តសិទ្ធិលើការបញ្ជាំដោយសង្ខេបសំដៅដល់អ្វី ?

៤៤- តើនីតិវិធីសង្ខេបសំដៅដល់អ្វី ?

៤៥- តើអនុសារសាលក្រមស្ថាពរសំដៅដល់អ្វី ?

ចម្លើយ

៤១- នីតិវិធីដាស់តឿន សំដៅដល់នីតិវិធីពិសេសមួយនៃនីតិវិធីរដ្ឋប្បវេណី ដែលអនុញ្ញាតឲ្យម្ចាស់បំណុលអាចទទួលបាននូវលិខិតអនុវត្ត ។

៤២- នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល សំដៅដល់ដំណាក់កាលមួយនៃនីតិវិធីរដ្ឋប្បវេណី ដែលក្នុងនោះតុលាការត្រូវរៀបចំសេចក្តីអះអាងរបស់គូភាគី ដែលបំភ្លឺចំណុចវិវាទនៃរឿងក្តី និងរៀបចំភស្តុតាងដែលទាក់ទងនឹងចំណុចវិវាទនៃរឿងក្តីនោះ ។

៤៣- នីតិវិធីនៃការអនុវត្តសិទ្ធិលើការបញ្ជាំដោយសង្ខេប សំដៅដល់វិធានការមួយនៃនីតិវិធីអនុវត្តដោយបង្ខំ ដែលអនុញ្ញាតឲ្យម្ចាស់សិទ្ធិលើការបញ្ជាំចលនវត្ថុដាក់ពាក្យសុំឲ្យសាលាដំបូង ដែលមានសមត្ថកិច្ចនៃទីកន្លែង ដែលត្រូវអនុវត្តកាតព្វកិច្ច ចេញដីកាសម្រេច អនុញ្ញាតឲ្យយកវត្ថុបញ្ជាំនោះមកសងផ្ទាល់តែម្តង ។

៤៤- នីតិវិធីសង្ខេប សំដៅដល់នីតិវិធីមួយសម្រាប់ដោះស្រាយវិវាទឲ្យបានឆាប់រហ័សចំពោះរឿងក្តី ដែលមានទឹកប្រាក់តិច (ទឹកប្រាក់តិចជាងមួយលានរៀល) ។

៤៥- អនុសារសាលក្រមស្ថាពរ សំដៅដល់សេចក្តីចម្លងពីមូលសាលក្រមស្ថាពរ ។ សេចក្តីដើមនៃការសម្រេចរបស់តុលាការនីមួយៗ ដែលមានរក្សាទុកនៅក្នុងបញ្ជីតុលាការ ហៅថា មូលសាលក្រម សេចក្តីចម្លងពីមូលសាលក្រមដែលគ្មានបញ្ជាក់រូបមន្តអនុវត្តហៅថា អនុសារសាលក្រម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login