2020-04-01 15:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨៦- តើសិទ្ធិលើបំណុលសំដៅដល់អ្វី ?
៨៧- តើសេចក្តីថ្លែងការណ៍សំដៅដល់អ្វី ?
៨៨- តើសំណើទិញសំដៅដល់អ្វី ?
៨៩- តើសំអាងហេតុនៃសាលក្រមសំដៅដល់អ្វី ?
ចម្លើយ
៨៦- សិទ្ធិលើបំណុល សំដៅដល់សិទ្ធិទាមទាររបស់បុគ្គលម្នាក់ (ម្ចាស់បំណុល) ចំពោះបុគ្គលម្នាក់ទៀត (កូនបំណុល) ឲ្យផ្តល់នូវវតាវកាលិកអ្វីមួយ ។
៨៧- សេចក្តីថ្លែងការណ៍ សំដៅដល់សេចក្តីអះអាងដោយវាចាក្តី ដោយលាយលក្ខណ៍អក្សរក្តី ដែលរៀបរាប់អំពីអង្គហេតុ អំពីគោលបំណងណាមួយ ។
៨៨- សំណើទិញ សំដៅដល់ការស្នើជាតម្លៃ ដែលធ្វើឡើងដោយអ្នកចូលរួមដេញថ្លៃ ក្នុងការលក់ឡាយឡុង (អ្នកស្នើទិញ) ។
៨៩- សំអាងហេតុនៃសាលក្រម សំដៅដល់ផ្នែកមួយនៃសាលក្រម ដែលបង្ហាញអំពីយោបល់របស់ចៅក្រម ក្នុងក្របខណ្ឌនៃអង្គហេតុ ចំណុចវិវាទ និងច្បាប់ ដែលត្រូវយកមកអនុវត្តក្នុងដំណើរការវិនិច្ឆ័យសេចក្តី ។