Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើបណ្តឹងដិតចិត្តសំដៅដល់អ្វី ?

៤៧- តើបណ្តឹងតបសំដៅដល់អ្វី ?

៤៨- តើបណ្តឹងទាមទារប្រមូលបំណុលសំដៅដល់អ្វី ?

៤៩- តើបណ្តឹងផាត់ចោលសំដៅដល់អ្វី ?

៥០- តើបណ្តឹងឧទ្ធរណ៍បន្ទាប់បន្សំសំដៅដល់អ្វី ?

ចម្លើយ

៤៦- បណ្តឹងដិតចិត្ត សំដៅដល់បណ្តឹងសុំមិនឲ្យចៅក្រម ឬក្រឡាបញ្ជីណាម្នាក់អនុវត្តមុខការរបស់ខ្លួនក្នុងករណីមានកាលៈទេសៈ ដែលអាចបណ្តាលឲ្យមានការលម្អៀលរបស់ចៅក្រម ឬក្រឡាបញ្ជីនោះ ។

៤៧- បណ្តឹងតប សំដៅដល់បណ្តឹងសាត្រឡប់របស់ចុងចម្លើយចំពោះដើមចោទ ។ ជាទូទៅ ចុងចម្លើយអាចប្តឹងតបរហូតដល់ពេលចប់ការទាញហេតុផល  ដោយផ្ទាល់មាត់បាន លុះត្រាតែកម្មវត្ថុនៃបណ្តឹងទបនោះទាក់ទងនឹងការទាមទារ ដែលជាកម្មវត្ថុនៃបណ្តឹងដើម ឬជាមធ្យោបាយការពារខ្លួនសម្រាប់បណ្តឹងជាដើម ។

៤៨- បណ្តឹងទាមទារប្រមូលបំណុល សំដៅដល់បណ្តឹងរបស់ម្ចាស់បំណុលដាក់ជូនទៅតុលាការទាមទារឲ្យកូនបំណុលទី៣ផ្តល់តាវកាលិក ដែលទាក់ទងទៅនឹងសិទ្ធិលើបំណុល ដែលត្រូវបានរឹបអូសក្នុងករណីដែលកូនបំណុលទី៣មិនព្រមសងតាមការប្រមូលបំណុលរបស់ម្ចាស់បំណុលនៃការអនុវត្ត ។

៤៩- បណ្តឹងផាត់ចោល សំដៅដល់ផ្លូវតវ៉ាដែលបើកសិទ្ធិឲ្យភាគីប្តឹងផាត់ចោលមិនឲ្យអ្នកជំនាញណាមួយ ធ្វើកោសលវិច័យ ដោយមានមូលហេតុរារាំងសច្ចភាពនៃការធ្វើកោសលវិច័យ ។

៥០- បណ្តឹងឧទ្ធរណ៍បន្ទាប់បន្សំ សំដៅដល់ពាក្យសុំរបស់ចុងបណ្តឹងឧទ្ធរណ៍ ដែលប្តឹងជាមួយនឹងបណ្តឹងឧទ្ធរណ៍របស់ដើមបណ្តឹងឧទ្ធរណ៍ ដើម្បីផ្លាស់ប្តូរសាលក្រមនៃការជំនុំជម្រះលើកទៅ១សម្រាប់ជាផលប្រយោជន៍របស់ខ្លួន ទោះបីជាសិទ្ធិឧទ្ធរណ៍របស់ខ្លួនបានរលត់ហើយក៏ដោយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login