Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦៦- តើអត្តសញ្ញាណសំដៅដល់អ្វី ?

៦៧- តើរូបមន្តអនុវត្តសំដៅដល់អ្វី ?

៦៨- តើរូបមន្តអនុវត្តពិសេសសំដៅដល់អ្វី ?

៦៩- តើរូបិយាណត្តិសំដៅដល់អ្វី ?

៧០- តើអត្តពន្ធភាពនៃសាលក្រមសំដៅដល់អ្វី ?

ចម្លើយ

៦៦- អត្តសញ្ញាណ សំដៅដល់សញ្ញាណទាំងអស់នៃជនម្នាក់ៗ ឬវត្ថុនីមួយៗ ដែលជាគ្រឿងសម្គាល់កុំឲ្យភាន់ច្រឡំនឹងជនម្នាក់ទៀត ឬវត្ថុផ្សងទៀត ។

៦៧- រូបមន្តអនុវត្ត សំដៅដល់រូបមន្តដែលចុះលើឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ដែលអនុញ្ញាតឲ្យបុគ្គលដែលមានផលប្រយោជន៍ធ្វើការទាមទារការអនុវត្តដោយបង្ខំ ។

៦៨- រូបមន្តអនុវត្តពិសេស សំដៅដល់រូបមន្តអនុវត្តដែលត្រូវបានផ្តល់ក្នុងករណី ដែលលក្ខខណ្ឌនៃការអនុវត្តដោយបង្ខំត្រូវបានបំពេញ ឬពេលកំណត់មិនពិតប្រាកដនៃការអនុវត្តដោយបង្ខំបានមកដល់ ដើម្បីធ្វើការអនុវត្តដោយបង្ខំ ដោយបុគ្គលផ្សេងក្រៅពីភាគីដែលត្រូវបានសរសេរលើលិខិតអនុវត្តធ្វើជាម្ចាស់បំណុលនៃការអនុវត្ត ឬម្ចាស់បំណុលនៃការអនុវត្តត្រូវទទួលការផ្តល់រូបមន្តអនុវត្ត ដែលមានសរសេរនុវហេតុការណ៍នោះ ។

៦៩- រូបិយាណត្តិ សំដៅដល់មូលបត្រមួយប្រភេទ ដែលហារ័កប្រើប្រាស់បង្គាប់បញ្ជាទៅបហារិតឲ្យផ្តល់ទឹកប្រាក់ជាក់លាក់មួយចំនួន នៅក្នុងកាលបរិច្ឆេទណាមួយទៅបុគ្គលទី៣ដែលហៅថា គាហកៈ ។

៧០- អត្តពន្ធភាពនៃសាលក្រម សំដៅដល់ចំណងផ្លូវច្បាប់ចំពោះតុលាការ ដែលបានចេញសាលក្រមរួចហើយមិនឲ្យលុប ឬកែប្រែសាលក្រមនោះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login