Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧១- តើលិខិតអនុវត្តសំដៅដល់អ្វី ?

៧២- តើវិធានការបណ្តោះអាសន្នសំដៅដល់អ្វី ?

៧៣- តើវិធានបង្ខំដោយប្រយោលសំដៅដល់អ្វី ?

៧៤- តើវិវាទរដ្ឋប្បវេណីសំដៅដល់អ្វី ?

៧៥- តើសច្ចានមតិសំដៅដល់អ្វី ?

ចម្លើយ

៧១- លិខិតអនុវត្ត សំដៅដល់ឯកសារផ្លូវការ ដែលជាមូលដ្ឋាននៃការអនុវត្តដោយបង្ខំមាន សាលក្រម ឬសាលដីកា និងដីកាសម្រេច អនុវត្តសេចក្តីសម្រេចរបស់មជ្ឈត្តករជាដើម ។

៧២- វិធានការបណ្តោះអាសន្ន សំដៅដល់វិធានការដែលមានគោលដៅការពារសិទ្ធិរបស់ភាគី ក្នុងករណីមនាការបារម្ភថា ការអនុវត្តដោយបង្ខំនិងមិនអាចធ្វើបាន ឬនិងមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តដោយបង្ខំដោយសារមានហេតុដូចខាងក្រោម ៖

  • មានការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិរបស់កូនបំណុលនៃការអនុវត្ត ។
  • អាចនឹងមានកាខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់បន្ទាន់ដល់ឋានៈរបស់ភាគីណាមួយ ដោយសារមានវិវាទអំពីទំនាក់ទំនងនៃសិទ្ធិបុគ្គល ។

៧៣- វិធានបង្ខំដោយប្រយោល សំដៅដល់វិធានការនៃការអនុវត្តដោយបង្ខំ ដែលតុលាការអនុវត្តចេញដីកាសម្រេចបង្គាប់ឲ្យកូនបំណុលនៃការអនុវត្តបង់ប្រាក់ធានាការអនុវត្តកាតព្វកិច្ច តាមពាក្យសុំរបស់ម្ចាស់បំណុល ។

៧៤- វិវាទរដ្ឋប្បវេណី សំដៅដល់វិវាទដែលកើតឡើងរវាងបុគ្គល និងបុគ្គលក្នុងទំនាក់ទំនងផ្នែករដ្ឋប្បវេណី ។ ឧទាហរណ៍ វិវាទកើតឡើងចេញពីទំនាក់ទំនងទ្រព្យសម្បត្តិ ឬទំនាក់ទំនងញាតិ ឬទំនាក់ទំនងប្រចាំថ្ងៃជាដើម ។

៧៥- សច្ចានមតិ សំដៅដល់ការទទួលស្គាល់របស់ភាគីចំពោះសកម្មភាពបណ្តឹង ដែលត្រូវបានធ្វើឡើងដោយបុគ្គលដែលខ្វះសិទ្ធិតំណាងដោយអាណត្តិ ហើយការទទួលស្គាល់នោះ ត្រូវមានអានុភាពប្រតិសកម្ម​តាំងពីពេលដែលសកម្មភាពនោះបានធ្វើឡើង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login