2020-04-01 15:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧៦- តើសមត្ថកិច្ចផ្តាច់មុខសំដៅដល់អ្វី ?
៧៧- តើសមត្ថភាពភាគីសំដៅដល់អ្វី ?
៧៨- តើសមូហវិធីសំដៅដល់អ្វី ?
៧៩- តើសហបណ្តឹងចាំបាច់សំដៅដល់អ្វី ?
៨០- តើសាលក្រមកំបាំងមុខសំដៅដល់អ្វី ?
ចម្លើយ
៧៦- សមត្ថកិច្ចផ្តាច់មុខ សំដៅដល់អំណាចដែលផ្តល់ឲ្យតុលាការណាមួយជាកំណត់ក្នុងការទទួលបណ្តឹងវិនិច្ឆ័យរឿងក្តីចេញសាលក្រម ឬសាលដីកា ។
៧៧- សមត្ថភាពភាគី សំដៅដល់សិទ្ធិនិងកាតព្វកិច្ចតាមបញ្ញត្តិនៃក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ផ្សងៗទៀត ដែលបានកំណត់ឲ្យបុគ្គលណាមួយអាចជាដើមចោទ ឬចុងចម្លើយ ។
៧៨- សមូហវិធី សំដៅដល់ការធ្វើឡើងនៅពេលតែមួយ និងដោយប្រមូលផ្តុំ ។ ឧទាហរណ៍ ការសាកសួរសាក្សី ឬគូភាគីអាចធ្វើតាមរបៀបសមូហវិធីបាន ។
៧៩- សហបណ្តឹងចាំបាច់ សំដៅដល់ករណីដែលសិទ្ធិ ឬកាតព្វកិច្ចជាកម្មវត្ថុនៃបណ្តឹង និងត្រូវសម្រេចជាស្ថាពរបាន លុះត្រាតែមានការចូលរួមពីអ្នកធ្វើសហបណ្តឹងទាំងអស់ ។
៨០- សាលក្រមកំបាំងមុខ សំដៅដល់សាលក្រមដែលតុលាការសម្រេច ដោយគ្មានវត្តមានរបស់ភាគីដើមចោទ ឬភាគីចុងចម្លើយ ឬអ្នកតំណាងស្របច្បាប់របស់ដើមចោទ ឬចុងចម្លើយ ។