2020-03-31 14:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦១- តើមជ្ឈត្តករសំដៅដល់អ្វី ?
៦២- តើមធ្យោបាយការពារសំដៅដល់អ្វី ?
៦៣- តើមធ្យោបាយតទល់សំដៅដល់អ្វី ?
៦៤- តើមូលបត្រឥណទេយ្យជួញដូរបាន (ឧបករណ៍អាចជួញដូរបាន) សំដៅដល់អ្វី ?
៦៥- តើមូលប្បទានបត្រសំដៅដល់អ្វី ?
ចម្លើយ
៦១- មជ្ឈត្តករ សំដៅដល់បុគ្គល ដែលជាអាជ្ញាកណ្តាលទទួលភារកិច្ចតាមកិច្ចសន្យា ដើម្បីដោះស្រាយវិវាទតាមរយៈមជ្ឈត្តកម្ម ។
៦២- មធ្យោបាយការពារ សំដៅដល់ការលើកអំពីអង្គហេតុ ឬអង្គច្បាប់ និងការដាក់ភស្តុតាងដោយចុងចម្លើយ (ឬចុងបណ្តឹងឧទ្ធរណ៍) ដើម្បីជាសំអាងដល់ការពាររបស់ខ្លួន ។
៦៣- មធ្យោបាយតទល់ សំដៅដល់ការលើកអំពីអង្គហេតុ ឬអង្គច្បាប់ និងការដាក់ភស្តុតាងដោយដើមចោទ (ឬដើមបណ្តឹងឧទ្ធរណ៍) ដើម្បីជាសំអាងដល់ការពាររបស់ខ្លួន ។
៦៤- មូលបត្រឥណទេយ្យជួញដូរបាន (ឧបករណ៍អាចជួយដូរបាន) តាមក្រមនីតិវធីរដ្ឋប្បវេណី មានន័យថា មូលបត្រ ដែលតំណាងផលប្រយោជន៍ (សិទ្ធិ) ជាទ្រព្យសម្បត្តិ ហើយដែលការផ្ទេរ ឬការអនុវត្តនូវសិទ្ធិនេះ ធ្វើតាមមូលបត្រ ។
៦៥- មូលប្បទានបត្រ សំដៅដល់មូលបត្រជួយដូរបានមួយប្រភេទ ដែលតាមនោះបហារ័ក (អ្នកចាញ់បញ្ជា) ចុះហត្ថលេខាបញ្ជាដោយឥតលក្ខខណ្ឌទៅធនាគារ (បហារិត) ឲ្យផ្តល់ទឹកប្រាក់ជាក់លាក់មួយចំនួនទៅអ្នកកាន់មូលបត្រនោះ ។