Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើបណ្តឹងឧបាស្រ័យសំដៅដល់អ្វី ?

៥២- តើបទអាជ្ញាសំដៅដល់អ្វី ?

៥៣- តើបុគ្គលអសមត្ថភាព ឬអសមត្ថជនសំដៅដល់អ្វី ?

៥៤- តើប្រាតិភោគលើប្រាក់ប្រដាប់ក្តីសំដៅដល់អ្វី ?

៥៥- តើប្រាក់ប្រដាប់ក្តីតុលាការសំដៅដល់អ្វី ?

ចម្លើយ

៥១- បណ្តឹងឧបាស្រ័យ សំដៅដល់បណ្តឹងតវ៉ារបស់ភាគី ដែលពុំយល់ស្របជាមួយសេចក្តីសម្រេចណាមួយ (សាលក្រម សាលដីកា ដីកាសម្រេច) របស់ចៅក្រម ឬតុលាការ ដើម្បីទាមទារឲ្យលុបចេល ឬផ្លាស់ប្តូរសេចក្តីសម្រេចដើម ។

៥២- បទអាជ្ញា សំដៅដល់អំពើ ដែលនាំឲ្យខូចសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ដែលបញ្ញត្តដោយច្បាប់ព្រហ្មទណ្ឌ ។

៥៣- បុគ្គលអសមត្ថភាព ឬអសមត្ថជន សំដៅដល់បុគ្គលដែលមិនអាចធ្វើសកម្មភាពតាមផ្លូវច្បាប់ពេញលេញដោយខ្លួនឯងបាន ។ តាមក្រមនីតិវិធីរដ្ឋប្បវេណី មានន័យថា បុគ្គលដែលខ្វះសមត្ថភាពក្នុងការធ្វើសកម្មភាពបណ្តឹង ។

៥៤- ប្រាតិភោគលើប្រាក់ប្រដាប់ក្តី សំដៅដល់ការដាក់ទ្រព្យដើម្បីធានាប្រាក់ប្រដាប់ក្តីតាមការស្នើសុំរបស់ចុងចម្លើយ​ដោយមូលហេតុដើមចោទមិនមានលំនៅឋាន ទីស្នាក់ការ ឬទីកន្លែងអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ។

៥៥- ប្រាក់ប្រដាប់ក្តីតុលាការ សំដៅដល់ប្រាក់ប្រដាប់ក្តីមួយប្រភេទ​ ដែលភាគីត្រូវបង់នូវចំនួនចាំបាច់ ដើម្បីឲ្យតុលាការធ្វើការពិនិត្យភស្តុតាង បញ្ជូនឯកសារ ឬធ្វើសកម្មភាពផ្សេងៗ តាមនីតិវិធីក្នុងបណ្តឹង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login