Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨១-​ តើសាលក្រមចុងក្រោយសំដៅដល់អ្វី ?

៨២- តើសាលក្រមរបៀបសំដៅដល់អ្វី ?

៨៣- តើសិទ្ធិតំណាងសំដៅដល់អ្វី ?

៨៤- តើសិទ្ធិតំណាងដោយអាណត្តិសំដៅដល់អ្វី ?

៨៥- តើសិទ្ធិប្រត្យក្ស ឬសិទ្ធិភណ្ឌិកសំដៅដល់អ្វី ?

ចម្លើយ

៨១- សាលក្រមចុងក្រោយ សំដៅដល់សេចក្តីសម្រេចបញ្ចប់ការវិនិច្ឆ័យដល់អង្គសេចក្តីទាំងមូល ឬមួយផ្នែកដោយផ្អែកលើលទ្ធផលនៃការទាញហេតុផលដោយផ្ទាល់មាត់ និងការពិនិត្យភស្តុតាង ។ នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណីសាលក្រមចុងក្រោយមានច្រើនប្រភេទ ដូចជា សាលក្រមលើកចោលពាក្យបណ្តឹង សាលក្រមច្រានចោលការទាមទារ  សាលក្រមទទួលស្គាល់ការទាមទារជាអាទិ៍ ។

៨២- សាលក្រមរបៀប សំដៅដល់សេចក្តីសម្រេចមុនអង្គសេចក្តីរបស់តុលាការនៅក្នុងដំណាក់កាលណាមួយនៃនីតិវិធី ដែលសម្រេចអំពីវិវាទ ឬហេតុណាមួយ (បញ្ហាបឋម ឬបន្ទាន់បន្សំ) ក្នុងគោលដៅសម្រួលនីតិវិធីនៃបណ្តឹង ។

៨៣- សិទ្ធិតំណាង សំដៅដល់សិទ្ធិដែលអ្នកតំណាងអាចធ្វើកិច្ចការជំនួសម្ចាស់សិទ្ធិ ហើយបង្កើតអានុភាពចំពោះម្ចាស់សិទ្ធិ ។

៨៤- សិទ្ធិតំណាងដោយអាណត្តិ សំដៅដល់សិទ្ធិរបស់អ្នកតំណាង ដែលទទួលបានតាមកិច្ចសន្យាអាណត្តិ ដើម្បីធ្វើសកម្មភាពក្នុងនីតិវិធីចំពោះមុខតុលាការក្នុងនាមម្ចាស់សិទ្ធិ ។

៨៥- សិទ្ធិប្រត្យក្ស ឬសិទ្ធិភណ្ឌិក សំដៅដល់សិទ្ធិគ្រប់គ្រងដោយចំពោះលើវត្ថុ ដែលអាចអះអាងចំពោះបុគ្គលដទៃទៀតបាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login