លេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង មានភារកិច្ចដូចជា ៖
- ទទួលសំណុំរឿងវិវាទពីគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ និងរាល់ពាក្យបណ្តឹងទាក់ទងនឹងវិវាទដីធ្លី
- ស៊ើបអង្កេតតាមការណែនាំរបស់គណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង
- ធ្វើរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេត
- រៀបចំការប្រជុំគណៈកម្មការសុរិយោដីថ្នាក់ខេត្តក្រុង
- ធ្វើកំណត់ហេតុ អំពីដំណើរការសម្រុះសម្រួល និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការសម្រុះសម្រួល
- បញ្ជូនកំណត់ហេតុ និងរបាយការណ៍ទាំងនេះទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។ ក្នុងករណីការសម្រុះសម្រួលបានសម្រេច ត្រូវផ្ញើលទ្ធផលនៃការសម្រុះសម្រួលទៅការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងភូមិបាលស្រុក ខណ្ឌ ។
- រៀបចំ និងតម្កល់ទុកឯកសារ ។