ការរក្សាសន្តិភាព សំដៅដល់ការរក្សាសន្តិភាពកើតចេញមកពីការដោះស្រាយរវាងគូប្រឈមពីរ ឬច្រើនក្រុមហើយចែកជាពីរប្រភេទគឺ ៖
- ទី១ ៖ សំដៅលើភាគីកងកម្លាំងប្រដាប់អាវុធពីរ ដែលប្រឈមមុខគ្នា ហើយបានឯកភាពព្រមព្រៀងលើគោលការណ៍សន្តិភាព ការឈប់បាញ់គ្នា ដើម្បីដោះស្រាយរាល់បញ្ហាទាំងឡាយណាដែលប្រឈម ។
- ទី២ ៖ សំដៅលើភាគីកងកម្លាំងប្រដាប់អាវុធច្រើនក្រុម ដែលប្រឈមមុខដាក់គ្នា ហើយបានឯកភាពព្រមព្រៀងលើគោលការណ៍សន្តិភាពបញ្ឈប់ការបាញ់គ្នា ដោយយកតួអង្គណាមួយជាអាជ្ញាកណ្តាល ។