ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គោលនយោបាយការបរទេស សំដៅដល់យុទ្ធសាស្ត្រឬផែនការដែលរៀបចំឡើងដោយអ្នកធ្វើសេចក្តីសម្រេចរបស់រដ្ឋមួយចំពោះរដ្ឋដទៃទៀត ឬនីតិបុគ្គលអន្តរជាតិនានា ដើម្បីសម្រេចបាននូវគោលបំណងជាក់លាក់សម្រាប់ជាតិរបស់ខ្លួន ។ គោលដៅនៃនយោបាយការបរទេសមានបីគឺ សន្តិសុខជាតិ សុខុមាលភាពសេដ្ឋកិច្ចនិងអត្តសញ្ញាណជាតិ ។ សន្តិសុខជាតិមានន័យថា គឺការការពារអធិបតេយ្យ បូរណភាពទឹកដី សុខុមាលភាពសេដ្ឋកិច្ច គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងអត្តសញ្ញាណជាតិ គឺការការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ។