ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទណ្ឌកម្មច្បាប់សង្រ្គាម សំដៅដល់ជាវិធានការផ្លូវច្បាប់ស្តីពីការដាក់ទោសចំពោះអ្នកដឹកនាំរដ្ឋ ឬក្រុមមនុស្សណាមួយដែលមិនគោរពច្បាប់សង្រ្គាមអន្តរជាតិក្នុងការធ្វើសង្រ្គាម ។ ច្បាប់អន្តរជាតិ ជារឿយៗត្រូវបានគេរិះគន់ ដោយហេតុថា គ្មានការដាក់ទណ្ឌកម្ម ។ ជាការពិតណាស់ បើប្រៀបធៀបទៅនឹងច្បាប់របស់រដ្ឋច្បាប់អន្តរជាតិមានការដាក់ទណ្ឌកម្មតិចតួចណាស់ ។ ច្បាប់សង្រ្គាម ជាញឹកញាប់ត្រូវបានគេរំលោភបំពាន ប៉ុន្តែច្បាប់អន្តរជាតិពុំមានមធ្យោបាយណាមួយ ដើម្បីបង្ខំឲ្យរដ្ឋទាំងអស់ប្រតិបត្តិតាមច្បាប់នេះឡើយ ។ ជាទូទៅ នៅក្នុងករណីប្រទេសមហាអំណាចជាអ្នកបង្កសង្រ្គាមប្រទេសនោះមិនត្រូវបានគេដាក់ទណ្ឌកម្មនោះទេ ។ ផ្ទុយទៅវិញ ប្រទេសតូចតាចនិងទន់ខ្សោយតែងតែទទួលរងការដាក់ទណ្ឌកម្មសង្រ្គាម ។