Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-27 14:48

គណៈកម្មាធិការជាតិវាយតម្លៃសេវាសាធារណៈ (គ.ជ.វ.ស.) ជាសេនាធិការឲ្យរាជរដ្ឋាភិបាលមានតួនាទីនិងភារកិច្ចដដូចជា ៖

  • ជំរុញក្រសួង ស្ថាប័នទាំងអស់ឲ្យបន្តអនុវត្តគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ
  • អនុម័តវិធីសាស្រ្តនិងគោការណ៍ដើម្បីវាយតម្លៃសេវាសាធារណៈ
  • អនុម័តផែនការយុទ្ធសាស្ត្រស្តីពីការកំណត់និងការអនុវត្តស្តង់ដារសេវាសាធារណៈ
  • ណែនាំនិងជំរុញក្រសួង ស្ថាប័នឲ្យរៀបចំផែនការសកម្មភាពកែលម្អសេវាសាធារណៈប្រចាំឆ្នាំរបស់ក្រសួងស្ថាប័នសាមី
  • ណែនាំនិងជំរុញក្រសួង ស្ថាប័នឲ្យផ្សព្វផ្សាយឯកសារណែនាំស្តីពីស្តង់ដារសេវាសាធារណៈឲ្យបានដល់គ្រប់មជ្ឈដ្ឋាន
  • កំណត់លក្ខណវិនិច្ឆ័យនិងនីតិវិធីនៃការដាក់ពិន្ទុដើម្បីផ្តល់វិញ្ញាបនបត្រនិងផ្តល់ពានរង្វាន់
  • លើកសំណើរជូនរាជរដ្ឋាភិបាលដើម្បីធ្វើការកែសម្រួលឬធ្វើបច្ចុប្បន្នកម្មស្តង់ដារសេវាសាធារណៈទៅតាមការចាំបាច់
  • វាយតម្លៃការអនុវត្តសូចនាករគោលរបស់ក្រសួង ស្ថាប័នដោយផ្អែកលើឯកសារណែនាំស្តីពីស្តង់ដារសេវាសាធារណៈ
  • ផ្តល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាសាធារណៈដែលសម្រេចបានតាមសូចនាករគោលរបស់ក្រសួង ស្ថាប័នសាមី
  • ផ្តល់ពានរង្វាន់ជូនក្រសួង ស្ថាប័នដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាសាធារណៈ និងផ្តល់សេវាសាធារណៈបានល្អប្រសើរជាងគេ
  • ណែនាំនិងតម្រង់ទិសក្រសួង ស្ថាប័នដែលពុំទាន់ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាសាធារណៈ
  • ពិនិត្យនិងសម្រេចលើរបាយការណ៍របស់លេខាធិការដ្ឋាននៃ គ.ជ.វ.ស. ស្តីពីវឌ្ឍនភាពនៃការអនុវត្តស្តង់ដាសេវាសាធារណៈនិងបូកសរុបលទ្ធផលជូនរាជរដ្ឋាភិបាល
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login