ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើរយៈពេលខ្លីសំដៅដល់អ្វី ?
២២- តើលក្ខខណ្ឌសាមញ្ញសំដៅដល់អ្វី ?
២៣- តើភាពអាចជឿទុកចិត្តបានសំដៅដល់អ្វី ?
២៤- តើឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការសំដៅដល់អ្វី ?
២៥- តើការបង្កលក្ខណៈងាយស្រួលសំដៅដល់អ្វី ?
ចម្លើយ
២១- រយៈពេលខ្លី សំដៅដល់នីតិវិធីនៃការផ្តល់សេវាសាធារណៈតាមរចនាសម្ព័ន្ធប្រតិបត្តិ គឺលុបបំបាត់ការិយាធិបតេយ្យមិនចាំបាច់ ។
២២- លក្ខខណ្ឌសាមញ្ញ សំដៅដល់លក្ខខណ្ឌផ្សេងៗដែលអ្នកប្រើប្រាស់សេវាសាធារណៈត្រូវបំពេញ ដើម្បីទទួលបានសេវាសាធារណៈ ទៅប្រើប្រាស់ហើយដែលមានលក្ខណៈងាយយល់ ទាំងទម្រង់ បែបបទ ទាំងនីតិវិធី ។
២៣- ភាពអាចជឿទុកចិត្តបាន សំដៅដល់ការផ្តល់សេវាសាធារណៈ ដែលត្រូវអនុវត្តទៅតាមនីតិវិធីនិងបទដ្ឋាននានា ដែលបានកំណត់ទុកជាមុននិងមានការដឹងឮជាទូទៅ ។
២៤- ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ សំដៅដល់ភាពរហ័សនៃប្រភេទសេវាសាធារណៈ នីតិវិធី និងពេលវេលានៃការផ្តល់សេវាសាធារណៈត្រូវបានកំណត់ដោយឈរលើមូលដ្ឋាននៃតម្រូវការជាអាទិភាពរបស់អ្នកប្រើប្រាស់ ។
២៥- ការបង្កលក្ខណៈងាយស្រួល សំដៅដល់សកម្មភាពនៃមន្រ្តីផ្តល់សេវាសាធារណៈដែលបានសម្រួលដល់អ្នកប្រើប្រាស់សេវានោះលើទំនាក់ទំនងការបំពេញបែបបទផ្សេងៗ និងការទទួលយកសេវានោះ ។