ស្នាដៃដែលទទួលបានកិច្ចការពារមាន៤គឺ ៖
+ ស្នាដៃអ្នកនិពន្ធសំដៅ ៖
- ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិបុគ្គលហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅបរទេស ហើយដែលត្រូវបានយកមកបោះពុម្ពផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុង៣០ថ្ងៃ ។
- ស្នាដៃសោតទស្សន៍ដែលផលិតករមានទីស្នាក់ការ ឬមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃសិល្បៈផ្សេងៗទៀត ដែលភ្ជាប់ទៅនឹងអាគារឬរចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចការពារក្រោមសិនិ្ធសញ្ញាអន្តរជាតិ ។
+ ស្នាដៃអ្នកសម្តែងសំដៅ ៖
- ស្នាដៃរបស់អ្នកសម្តែងដែលមានសញ្ជាតិខ្មែរ ។
- ស្នាដៃរបស់អ្នកសម្តែងដែលពុំមានសញ្ជាតិខ្មែរ តែការសម្តែងនោះ
- បានប្រព្រឹត្តឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
- បានថតបញ្ចូលជាហ្វូណូក្រាមដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ឬ
- ពុំទាន់បានថតបញ្ចូលជាហ្វូណូក្រោម ប៉ុន្តែបានផ្សព្វផ្សាយតាមទូរផ្សាយដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ។
+ ហ្វូណូក្រាមសំដៅ ៖
- ហ្វូណូក្រាមរបស់ផលិតករមានសញ្ជាតិខ្មែរ ។
- ហ្វូណូក្រាមដែលបានថតបញ្ចូលសូរសម្លេងជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ហ្វូណូក្រាមដែលបានថតបញ្ចូលផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
+ ការផ្សាយតាមទូរផ្សាយសំដៅ ៖
- ការផ្សាយនៃអង្គភាពទូរផ្សាយដែលមានទីស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ការផ្សាយចេញពីឧបករណ៍ផ្សាយដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។