2020-04-29 15:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើការទទួលបានសំដៅដល់អ្វី ?
២- តើការផ្សាយពាណិជ្ជកម្មសំដៅដល់អ្វី ?
៣- តើបញ្ញត្តិករមានសមត្ថកិច្ចសំដៅដល់អ្វី ?
៤- តើធុរកិច្ចសំដៅដល់អ្វី ?
៥- តើអ្នកប្រើប្រាស់សំដៅដល់អ្វី ?
ចម្លើយ
១- ការទទួលបាន សំដៅដល់ការទទួលបានទំនិញនិងសិទ្ធិប្រត្យក្សលើអចលនទ្រព្យតាមរយៈអំណោយ ការទិញលក់ ការដោះដូរ ឬតាមការព្រមព្រៀងផ្សេងៗទៀត ព្រមទាំងការទទួលបានសេវាតាមរយៈការព្រមព្រៀងនានា ។
២- ការផ្សាយពាណិជ្ជកម្ម សំដៅដល់ការផ្សព្វផ្សាយជាសាធារណៈ ឬការផ្សព្វផ្សាយទៅកាន់ក្រុមណាមួយក្នុងចំណោមសាធារណជនទោះតាមទម្រង់ណាក៏ដោយ ក្នុងគោលបំណងជម្រុញការផ្គត់ផ្គង់ទំនិញ ឬសេវា ឬការលក់ ឬការផ្តល់សិទ្ធិប្រត្យក្សលើអចលនទ្រព្យ ។
៣- បញ្ញត្តិករមានសមត្ថកិច្ច សំដៅដល់ដល់ក្រសួង ស្ថាប័នណាមួយដែលមានមុខងារនិងតួនាទីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ក្រោមការទទួលខុសត្រូវរបស់ខ្លួន ។
៤- ធុរកិច្ចសំដៅដល់សកម្មភាពដែល ៖
៥- អ្នកប្រើប្រាស់សំដៅដល់បុគ្គលដែលទទួលបានទំនិញឬសេវា ៖
ក- ដែលជាធម្មតាយកទៅប្រើប្រាស់ជាលក្ខណៈផ្ទាល់់ខ្លួន ក្នុងផ្ទះ ឬក្នុងគ្រួសារ និង
ខ- ក្នុងគោលបំណង ៖