2020-04-29 15:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើសិទ្ធិអ្នកប្រើប្រាស់សំដៅដល់អ្វី ?
៧- តើអំពើសំដៅដល់អ្វី ?
៨- តើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសំដៅដល់អ្វី ?
៩- តើការប្រកួតប្រជែងដោយសុចរិតសំដៅដល់អ្វី ?
១០- តើការអះអាងដោយបំភាន់សំដៅដល់អ្វី ?
ចម្លើយ
៦- សិទ្ធិអ្នកប្រើប្រាស់សំដៅដល់ ៖
៧- អំពើ សំដៅដល់ការធ្វើ ការបដិសេធ ឬការមិនអើពើក្នុងការធ្វើសកម្មភាពណាមួយ រួមទាំងការគ្រប់គ្រងឬការដឹងនាំសកម្មភាពធុរកិច្ច ។
៨- ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សំដៅដល់សកម្មភាពទិញលក់ ជួល ផ្លាស់ប្តូរទំនិញឬសេវា ដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្មនិងរដ្ឋប្បវេណី ព្រមទាំងសកម្មភាពនិងប្រតិបត្តិការនានារបស់រដ្ឋ តាមប្រព័ន្ធអេឡិចត្រូនិក ។
៩- ការប្រកួតប្រជែងដោយសុចរិត សំដៅដល់ការប្រកួតប្រជែងឈរលើមូលដ្ឋានថ្លៃទាប គុណភាពល្អ និងសេវាល្អ ដោយផ្អែកលើគោលការណ៍និរន្តរភាពផ្នែកសេដ្ឋកិច្ចយូរអង្វែងនិងមិនបំពានអំណាចឬជំហរឧត្តមភាពលើទីផ្សារ ។
១០- ការអះអាងដោយបំភាន់ សំដៅដល់ាការអះអាងមួយដែលបុគ្គលកំពុងធ្វើសកម្មភាពធុរកិច្ចណាមួយធ្វើឲ្យអ្នកប្រើប្រាស់ជឿថាអ្វីមួយពិត ប៉ុន្តែជាក់សស្តែងមិនមែនជាការពិត ។