2020-04-29 15:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើការផ្សព្វផ្សាយព័ត៌មានសំដៅដល់អ្វី ?
១២- តើសេវាសំដៅដល់អ្វី ?
១៣- តើផ្គត់ផ្គង់សំដៅដល់អ្វី ?
១៤- តើការផ្គត់ផ្គង់ច្រើនលើកសំដៅដល់អ្វី ?
១៥- តើសេចក្តីបរិយាយពាណិជ្ជកម្មសំដៅដល់អ្វី ?
ចម្លើយ
១១- ការផ្សព្វផ្សាយព័ត៌មាន សំដៅដល់ការធ្វើឲ្យដឹងសាធារណជនទូទៅ រួមបញ្ចូលទាំងការផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់បញ្ញត្តិករពាក់ព័ន្ធឬតាមមធ្យោបាយផ្សេងៗទៀតដែលសាធារណជនមានលទ្ធភាពអាចរកព័ត៌មានបានដោយសេរីនិងដោយគ្មានការរារាំង ។
១២- សេវាសំដៅដល់រាល់សិទ្ធិ អត្ថប្រយោជន៍ អាទិភាពឬរាល់ការសម្រួលទាំងឡាយដែលត្រូវបានផ្តល់ ឬបានឲ្យតាមប្រភេទនៃកិច្ចសន្យា មានជាអាទិ៍ដូចខាងក្រោម លើកលែងសេវាហិរញ្ញវត្ថុមិនមែនធនាគារ ៖
ក- កិច្ចសន្យាទាក់ទងដល់ ៖
ខ- កិច្ចសន្យារវាងអ្នកផ្តល់សេវាហិរញ្ញវត្ថុជាមួយនឹងអតិថិជនរបស់ខ្លួន ។
១៣- ផ្គត់ផ្គង់សំដៅដល់ ៖
១៤- ការផ្គត់ផ្គង់ច្រើនលើក សំដៅដល់ ៖
១៥- សេចក្តីបរិយាយពាណិជ្ជកម្ម សំដៅដល់ការបង្ហាញឬការបរិយាយអំពីទំនិញ រួមមានបរិមាណឬទំហំ របៀបបង្កើតឬផលិត សារធាតុដែលប្រើប្រាស់សម្រាប់ផលិត ពេលវេលាផលិត ភាពសមតាមបំណង ភាពមាំ មុខងារ លក្ខណៈឬភាពត្រឹមត្រូវ និងចរិតលក្ខណៈនៃរូបរាងដែលជាប់នឹងទំនិញ ។ សេចក្តីបរិយាយពាណីជ្ជកម្មមិនរាប់បញ្ចូលម៉ាកឬពាណិជ្ជនាមឡើយ ។