Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើអំពើមិនសុចរិតសំដៅដល់អ្វី ?

១៧- តើសមាគមអ្នកប្រើប្រាស់មានតួនាទីនិងភារកិច្ចមានអ្វីខ្លះ ?

១៨- តើគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់មានសមត្ថកិច្ចទទួលពាក្យបណ្តឹងនិងស៊ើបអង្កេតតាមរយៈអ្វីខ្លះ ?

១៩- តើមន្ត្រីស៊ើបអង្កេតមានសិទ្ធិអ្វីខ្លះ ?

ចម្លើយ

១៦- អំពើមិនសុចរិត សំដៅដល់អំពើណាមួយរបស់បុគ្គលនៅក្នុងធុរកិច្ចដែលអាចបំភាន់ឬបោកបញ្ឆោតអ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនាឬអចេតនា ក៏ដោយ ៖

  • ទង្វើឬអំណះអំណាងទាំងឡាយ ដូចជា ការផ្សាយពាណិជ្ជកម្ម ការជម្រុញការលក់ និងអំណះអំណាងផ្សេងទៀត
  • ការធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំអំពីថ្លៃ តម្លៃ ឬគុណភាពនៃទំនិញឬសេវា ។ បុគ្គលក្នុងធុរកិច្ចមិនអាចពឹងផ្អែកទៅលើបោះពុម្ពអក្សរនឹងស្លាកសញ្ញាតូចៗពិបាកមើល និងការអះអាងការពារខ្លួនដែលមានលក្ខណៈធ្វើឲ្យមានភាពភាន់ច្រឡំ ដើម្បីឲ្យរួចផុតពីការទទួលខុសត្រូវ
  • ការមិនបង្ហាញដល់អ្នកប្រើប្រាស់នូវការសន្យា ការរំពឹងទុក និងព័ត៌មានដែលពាក់ព័ន្ធ
  • ទាញអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ប្រសិនបើអ្នកផ្គត់ផ្គង់ដឹងថាអ្នកប្រើប្រាស់មិនស្ថិតក្នុងជំហរអាចការពារផលប្រយោជន៍របស់ខ្លួនបានឬមិនមានសមត្ថភាពយល់ដឹងពីទំនិញឬសេវា ដូចជា ចរិតលក្ខណៈ ប្រភេទ ភាសា អានុភាពនៃប្រតិបត្តិការឬបញ្ហានានាដែលទាក់ទងនឹងប្រតិបត្តិការនោះ ឬ
  • អំពើផ្សេងៗទៀតដែលកំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ។

១៧- សមាគមអ្នកប្រើប្រាស់មានតួនាទីនិងភារកិច្ចមានដូចជា ៖

  • ផ្តល់ប្រឹក្សាឯករាជ្យជូនអ្នកប្រើប្រាស់និងសម្របសម្រួលបញ្ហាទាក់ទងនឹងអ្នកប្រើប្រាស់
  • ធ្វើជាអ្នកតំណាងចំពោះមុខគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ឬចំពោះមុខតុលាការជំនួសអ្នកប្រើប្រាស់ណាមួយឬក្រុមអ្នកប្រើប្រាស់ ដែលសិទ្ធិនិងផលប្រយោជន៍របស់ពួកគាត់ត្រូវបានបំពាន
  • តំណាងទស្សនៈនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់នៅក្នុងវេទិការសាធារណៈ ឬសារព័ត៌មាន
  • ទទួលការប្រឹក្សាពីបញ្ញត្តិករមានសមត្ថកិច្ចណាមួយ អំពីបទប្បញ្ញត្តិស្តីពីបទដ្ឋានព័ត៌មានដែលត្រូវផ្តល់ជូនអ្នកប្រើប្រាស់ ដែលចេញដោយបញ្ញត្តិករមានសមត្ថកិច្ចនោះ
  • បង្កើតក្រុមការងារការពារអ្នកប្រើប្រាស់តាមវិស័យនីមួយៗ
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ប្រគល់ជូន ។

១៨- គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់មានសមត្ថកិច្ចទទួលពាក្យបណ្តឹងនិងស៊ើបអង្កេតតាមរយៈ ៖

  • ការផ្តួចផ្តើមរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ខ្លួនឯង ឬ
  • បណ្តឹងពីបុគ្គលណាមួយឬសមាគមនអ្នកប្រើប្រាស់ណាមួយ
  • បណ្តឹងពីបញ្ញត្តិករមានសមត្ថកិច្ចណាមួយ ។

១៩- មន្ត្រីស៊ើបអង្កេតមានសិទ្ធិដូចជា ៖

  • អង្កេត ស្រាវជ្រាវ​ និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងការបំពានច្បាប់នេះ ។
  • ត្រួតពិនិត្យផលិតផល ទំនិញនិងសេវា ការផ្សព្វផ្សាយពាណិជ្ជកម្មលក់ ការលក់ផលិតផលណាមួយ ឬការស្តុកទុកចែកចាយដែលតម្រូវឲ្យមានភាពអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។
  • យកសំណាកផលិតផលឬឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការសង្ស័យថាមានការបំពានច្បាប់នេះ ។
  • សាកសួរបុគ្គលពាក់ព័ន្ធដើម្បីទទួលចម្លើយឬឲ្យបញ្ជូនឯកសារឬវត្ថុផ្សេងៗដើម្បីធ្វើការពិចារណ ។
  • ចាត់វិធានការហាមឃាត់ជាបណ្តោះអាសន្នចំពោះការផ្គត់ផ្គង់ ការចែកចាយ ឬចរាចរណ៍លើទីផ្សារប្រភេទផលិតផល ទំនិញ ឬសេវាទាំងឡាយដែលបានស្រាវជ្រាវឃើញភស្តុតាងថាមិនមានភាពអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ហើយត្រូវរាយការណ៍ជូនគណៈកម្មការធិការជាតិការពារ អ្នកប្រើប្រាស់ដើម្បីសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សហការចាត់វិធានការបន្តតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login