Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-05-08 14:53

វិស័យអាទិភាពទាំង៤នៃចតុកោណទាំង៤ក្នុងយុទ្ធសាស្រ្តចតុកោណ ក្នុងដំណាក់កាលទី៤នីតិកាលទី៦របស់រាជរដ្ឋាភិបាលមាន ៖

  • ចតុកោណទី១ ៖ ការអភិវឌ្ឍធនធានមនុស្សរួមមាន ៖

១- ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

២- ការបណ្តុះបណ្តាលជំនាញបច្ចេកទេស

៣- ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ

៤- ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ។

  • ចតុកោណទី២ ៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចរួមមាន ៖

១- ការកែលម្អប្រព័ន្ធឡូជីស្ទីក​ ការលើកកម្ពស់ការតភ្ជាប់ផ្នែក ដឹកជញ្ជូន ថាមពល និងឌីជីថល

២- ការអភិវឌ្ឍប្រកបនៃកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ

៣- ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មរ៉ែទី៣

៤- ការជម្រុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ ។

  • ចតុកោណទី៣ ៖ ការលើកស្ទួយវិស័យឯកជន និងការងាររួមមាន ៖

១- ការអភិវឌ្ឍទីផ្សារការងារ

២- ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិន

៣- ការរៀបចំ និងអនុវត្តភាពជាដៃគូវិស័យសាធារណៈ និងឯកជន

៤- ការពង្រឹងការប្រកួតប្រជែង ។

  • ចតុកោណទី៤ ៖ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ទ រួមមាន ៖

១- ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ

២- ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ដោយចីរភាព

៣- ការពង្រឹងការគ្រប់គ្រង នគរូបនីយកម្ម

៤- ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login