គោលដៅយុទ្ធសាស្ត្រ៤ ក្នុងយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី៤មានចំណុចក្នុងនីតិកាលទី៦របស់រាជរដ្ឋាភិបាល ៖
- ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧០% ប្រកបដោយចីរភាព និងធននឹងវិបត្តិតាមេរយៈការធ្វើពិពិធកម្មនៃមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ដោយទូលំទូលាយ និងមានភាពប្រកួតប្រជែង ជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណាឲ្យនៅទាប ការធានាស្ថិរភាពអត្រាប្តូរប្រាក់ ការខិតខំបង្កើនទុនបម្រុងជាប្រចាំ និងការគ្រប់គ្រងបំណុលសាធារណៈដោយម៉ត់ចត់ ។
- ការបង្កើតការងារឲ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ពិសេសសម្រាប់ប្រទាប់យុវជន តាមរយៈការផ្តល់ជំនាញ ព័ត៌មានទីផ្សារការងារ ការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និងការជម្រុញការវិនិយោគ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ។
- សម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតនៅក្នុងអត្រាទាបជាង១០% ការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ ដោយផ្តោតលើការលើកកម្ពស់ការចូលរួមយន្តការទីផ្សារ ការអនុវត្តគោលនយោបាយគាំពារសង្គម ការកាត់បន្ថយបន្ទុកជីវភាពរស់នៅ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកាត់បន្ថយគម្លាតសង្គម ។
- បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ ។