Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ស្វែងយល់
2020-05-11 15:25

កត្តាដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៌មានដូចជា៖

-កត្តាមនុស្ស ៈ មនុស្សបើកបរមិនគោរពច្បាប់ចរាចរណ៌ បើកបរក្នុងស្ថានភាពស្រវឹងខ្លាំង បើកបរក្នុងល្បឿនលឿន បើកបរមិនមានការអធ្យាស្រ័យគ្នា បើកបរមិនពាក់មួក ឬខ្សែក្រវ៉ាត់ការពារសុវត្តិភាព ដឹកលើសចំណុះ និងបើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវ ។

-កត្តាយានយន្តៈ យានយន្តមានសភាពចាស់ទ្រុឌទ្រោម យានយន្តមិនមានការត្រួតពិនិត្យបច្ចេកទេសអោយបានត្រឹមត្រូវមុនធ្វើចរាចរណ៌ ឬយានយន្តកែច្នៃខុសបច្ចេកទេស ។

-កត្តាផ្លូវថ្នល់ៈ មិនមានបរិក្ខាផ្លូវថ្នល់គ្រប់គ្រាន់ និងត្រឹមត្រូវ ផ្លូវមានលក្ខណៈពិបាកខ្លាំងក្នុងការធ្វើចរាចរណ៌ ដូចជា ផ្លូវចោទ ផ្លូវកោង ផ្លូវរអិល ផ្លូវមានសភាពខូចខាតខ្លាំង ផ្លូវហុយខ្លាំង ឬផ្លូវមិនមានភ្លើងបំភ្លឺដែលជាកត្តាងាយបង្កគ្រោះថ្នាក់ចរាចរណ៌ ។

-កត្តាអាកាសធាតុៈ ភ្លៀង ខ្យល់កន្ត្រាក់ខ្លាំង និងចុះអ័ព្វខ្លាំង ក៏ជាកត្តាបង្កគ្រោះថ្នាក់ចរាចរណ៌ដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login