Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ផលិតផលក្នុងស្រុកសរុប គឺជាតម្លៃផលិតផល និងសេវាសម្រេចទាំងអស់ ដែលផលិតបាននៅក្នុងសេដ្ឋកិច្ចមួយក្នុងអំឡុងពេលមួយកំណត់ ។ ការគណនារាប់បញ្ចូលតម្លៃទំនិញ ដែលបានផលិតដូចជាសំណង់ គេហដ្ឋាន ទំនិញប្រើប្រាស់ផ្សេងៗរួមមានសម្លៀកបំពាក់ វិទ្យុ ទូរទស្សន៍ ថាសចម្រៀង សេវាផ្សេងៗ និងមធ្យោបាយធ្វើដំណើរ ការព្យាបាយជម្ងឺ ការបណ្តុះបណ្តាល ។ល។ តម្លៃទំនិញ និងសេវានីមួយៗ ត្រូវបានកំណត់ផ្អែកតាមថ្លៃទីផ្សារ ហើយតម្លៃនីមួយៗនេះ បូកបញ្ចូលគ្នាបានជាផលិតផលក្នុងស្រុកសរុប ។ គេអាចវាស់វែងផលិតផលក្នុងស្រុកសរុបតាមពីរវិធីសាស្ត្រ គឺអភិក្រមចំណាយ និងវិធីសាស្ត្រអភិក្រមចំណូល ហើយជាទូទៅចំណាយស្មើនឹងចំណូល ។ ដូចដែលបានបង្ហាញរួចមកហើយ វឌ្ឍនភាពសេដ្ឋកិច្ចមិនមែនពឹងផ្អែកទៅលើតែកត្តាផ្គត់ផ្គង់មួយមុខ ដែលទាមទារឲ្យមានការបង្កើនបរិមាណ និងគុណភាពផលិតកម្មតាមរយៈបង្កើនធនធានសេដ្ឋកិច្ចរួមមានធនធានធម្មជាតិ ធនធានមនុស្ស និងទំនិញវិនិយោគ ព្រមជាមួយការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណោ្ណះទេ ។ ជាក់ស្តែង វឌ្ឍនភាពសេដ្ឋកិច្ច ត្រូវគាំទ្រដោយការកើនឡើងនូវសេចក្តីត្រូវការរបស់សង្គមទាំងមូល ដែលស្រូបយកការរីកកើនឡើងនៃធនធានសម្រាប់ការលូតលាស់ទៀតផង ។ ប្រការនេះ អាចគូសបញ្ជាក់បានថាវឌ្ឍនភាពសេដ្ឋកិច្ចមានទំនាក់ទំនងយ៉ាងស្អិតរមូតរវាងបម្រែបម្រួលផ្នែកផ្គត់ផ្គង់សរុប និងបម្រែបម្រួលនៃតម្រូវការសរុប ដែលទាមទារឲ្យមានបម្រែបម្រួលធនធានសេដ្ឋកិច្ច នៅក្នុងខឿនសេដ្ឋកិច្ចទាំងមូល ។ រចនាសម្ព័ន្ធ និងយន្តការបែងចែកធនធានសេដ្ឋកិច្ច ត្រូវអភិវឌ្ឍឲ្យបានលឿន និងមានសេរីភាពពេញលេញដើម្បីឲ្យការបង្កើនសមត្ថភាពផលិតកម្មអាចផ្តល់ផលបានពិតប្រាកដ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login