កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទបានចាត់វិធានការ ដើម្បីថែរក្សានិងការពារផ្លូវជនបទឲ្យបានគង់វង្សយូរអង្វែងមានដូចជា ៖
- រៀបចំក្រុមការងារជញ្ជីងចល័ត ដើម្បីថ្លឹងរថយន្តដែលដឹកលើសកំណត់នៅតាមជនបទ
- កសាងគម្រោងប្លង់ជួសជុលស្ថាបនាផ្លូវ និងសំណង់សិល្បការ ដោយភ្ជាប់ជាមួយនឹងសមាសភាពបម្រែបម្រួលអាកាសធាតុផងដែរ
- ចំពោះផ្លូវដែលមានស្រាប់ក្នុងតំបន់ដែលអាចរងគ្រោះដោយសារខ្យល់ព្យុះ ឬទឹកជំនន់ ត្រូវដាំស្មៅ រុក្ខជាតិ ឬដើមឈើតាមចិញ្ចើមថ្នល់ ឬឆ្ងាយពីចិញ្ចើមថ្នល់ តាមការកំណត់នៃលក្ខណៈបច្ចេកទេស ។