Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជនជាតិដើមភាគ គឺជាជនជាតិដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនជាតិទាំងនោះបង្ហាញនូវឯកភាពជាតិពន្ទុ សង្គម វប្បធម៌ និង សេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព ខុសពីជនជាតិខ្មែរដែលជាប្រជាជាតិស្នូល ។ ការស្រាវជ្រាវបានសន្និដ្ឋានថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជនជាតិដើមភាគតិចដូចជា ពួង កួយ ទំពូន ចារាយ គ្រឹង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្នូន លុន ស្អូច រដែ ខិ រអង ស្ពុង លី្អន សំរែ និងជនជាតិដើមភាគតិចផ្សេងៗទៀត ។ បងប្អូនជនជាតិដើមភាគទាំងអស់ (ប្រមាណ ១ភាគរយនៃចំនួនប្រជាជនសរុប) រស់នៅក្នុងខេត្តមួយចំនួនដូចជារតនគីរី មណ្ឌលគីរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងតំបន់ផ្សេងៗទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login