វិស័យទេសចរណ៍នៅកម្ពុជាចែកចេញជា ៥ ផ្នែកដូចជា៖
- ទេសចរណ៍ធម្មជាតិ៖ ជាការធ្វើដំណើរកំសាន្ដតាមតំបន់ផ្សេងៗ ដែលមានលក្ខណៈធម្មជាតិទូទៅ តំបន់ដែលមាការអភិរក្សសត្វព្រៃ មច្ឆជាតិ និងរបៀបគ្រប់គ្រង ការរស់នៅតាមរបៀបជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិភាគតិច។
- ទេសចរណ៍វប្បធម៌ ជាការធ្វើដំណើរកំសាន្ដតាមតំបន់ផ្សេង ដែលមានប្រាសាទ បុរាណ ទីកន្លែងបុរាណ (វត្តអារាម ទីសក្ការៈ បូជា ល្បែងប្រជាប្រិយ ប្រពៃណីទំនៀមទម្លាប់ របាំប្រជាប្រិយ និងសម្លៀកបំពាក់។ល។
- ទេសចរណ៍កែច្នៃ ជាការធ្វើដំណើរតាមតំបន់ផ្សេងៗដែលមាន ការកែច្នៃទៅជា រមណីយដ្ឋាន កន្លែងលេងកម្សាន្ដ កីឡា តាមឆ្នេរ សមុទ្រជាដើម។
- ទេសចរណ៍អរូបិយ ជាការធ្វើដំណើរកម្សាន្ដទៅកាន់តំបន់ដែលមានការទាក់ទងទៅនឹងសាសនា ជំនឿផ្សេងៗ។
- ទេសចរណ៍ជំនួញ ជាការធ្វើដំណើរកម្សាន្ដលំហែររបស់អ្នកជំនួញ ឬអ្នកបណ្ដាក់ទុន ដើម្បីស្វែករកទីតាំងសម្រាប់ធ្វើវិនិយោគ។