Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ម្បីសម្រេចបាន​​​​​​​​​សិទ្ធិទទួលការអប់រំរបស់កុមារ តើស្វាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានភារកិច្ចដូចតទៅ ៈ
ក. ស្វាមីខ្លួនកុមារ ៈ
- ត្រូវខិតខំរៀនសូត្រ
-​ ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
- ស្តាប់តាមការទូន្មានព្រានប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ
- ត្រូវមានគោលដៅ ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ
- ត្រូវចេះថែទាំសុខភាព អនាម័យល្អជានិច្ច
- ត្រូវចេះស្វែងយល់ និងដកស្រង់បទពិសោធល្អៗពីមនស្សជំនាន់មិន
- ត្រូវចេះស្វ័យសិក្សាស្រាវជ្រាវ ឫបង្កើតក្លឹបសិក្សាជាមួយមិត្តភក្តិជាអ្នករៀនពូកែ
- ត្រូវចេះចែកពេលវេលាក្នុងការសិក្សាឲបានត្រឹមត្រូវ
- សេពគប់មិត្តិភក្តិល្អៗ
- មិនត្រូវប្រើប្រាស់គ្រឿងញៀន ។
ខ.​ គ្រួសារ ៈ
-​​ ចិញ្ជឹមបីបាច់ថែរក្សាឲរស់រានមានជីវិត
- អប់រំកុមារឲមានចំណេះដឹង ចំណេះធ្វើ
- ជួយផ្គត់ផ្គង់កុមារនៅតូចរហូតដល់កុមារមានវ័យគ្រប់អាចចូលរៀនបាន
- បញ្ជូនកូនឲចូលរៀន នៅវ័យកុមាគ្រប់អាយុចូលរៀន
- ផ្តល់ការលើកទឹកចិត្ត​ និងជួយបង្ហាត់បង្រៀន អប់រំសីលធម៍កុមារ
- ផ្គត់ផ្គង់សម្ភារៈសិក្សា ថវិកាឲកុមារមានលទ្ធភាពក្នុងការសិក្សា ។
គ. សហគមន៍ ៈ
- ជួយកសាងសាលារៀន ពង្រីកឲដល់មូលដ្ឋាន​ និងមានគ្រប់កម្រិតថ្នាក់
- ជួយផ្គត់ផផ្គង់សម្ភារៈសិក្សាអប់រំ​
- ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
- ជួយជំរុញមាតាបិតាកុមារឲបញ្ជូនកូនទៅរៀន ។
ឃ. សាលារៀនៈ 
- អប់រំកុមារដោយមិនមានការរើអើង
- ជំរុញកុមារឲរៀចប់ថ្នាក់មូលដ្ឋាន ៩ ឆ្នាំ
-​ មិនត្រូវធ្វើទារុណកម្ម ឫដាក់ទណ្ឌកម្ម ឫប្រើអំពើហិង្សាផ្សេងៗលើកុមារ
- ត្រូវធ្វើឲសាលារៀនក្លាយជាសាលាមេត្រី
- នាយក គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីកុមារ ។
ង. វត្តអារាមៈ វត្តអារាមមានកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជាន់ថ្នាក់ដែ​រ ។ គួរបង្កលក្ខណៈឲព្រះសង្ឃជួយក្នុងវិស័យនេះឲបានច្រើន ។ ម៉្យាងទៀតវត្តអារាមគួរណាស់ ជាកន្លែងផ្តល់ការស្នាក់អាស្រ័យរបស់សិស្ស និស្សិតក្រីក្រ ឫមកពីបណ្តាខេត្តឆ្ងាយៗនានា ។
ច. សមាគមមាតាបិតាសិស្សៈ សមាគមមាតាសិស្សគួរគិតគូរដល់កុមារ ដែលជាកូនក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ធុកអ្នកក្រីក្រ ដោយជួយជាវិភាគទានក្នុងការសិក្សានៃកូនអ្នកទាំងនេះផង ។
ឆ. អង្គាការ (ក្នុងឫក្រៅរដ្ឋាភិបាល) ៈ
-​ ជំរុញឲមានអនុសញ្ញាអន្តជាតិស្តីពីការ ការពារសិទ្ធិកុមារ
- ផ្តល់កម្មវីធីសិក្សាល្អៗពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារ ទាំងកម្មវិធីអប់រំកាយជាដើម
- ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមាក្នុការអប់រំ ។
ជ. រដ្ឋាភិបាលៈ  រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងភូមិ មានកាតព្វកិច្ច
- កសាងសាលារៀន ពង្រីកដល់មូលដ្ឋាន មានគ្រប់កម្រិតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ
​​​​​​​  និងពង្រាយគ្រូឲមានគ្រប់តាមសាលា
- ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធាការជួយដល់កុមារក្នុងការអប់រំ
- បង្កើរមជ្ឍមណ្ឌលកុមារកំព្រា និងកុមារដែលគ្មានទីពឹង
- ត្រូវថែរក្សា ការពារនូវទ្រព្យសម្បត្តិរដ្ឋទាំងនោះឲបានល្អ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login