ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំ សាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីកិច្ចដូចខាងក្រោម
ក.សាមីខ្លួនកុមារ
- មានសិទ្ធិចូលរៀនទាំងអស់គ្នា
- ការចូលរៀនឥតបង់ថ្លៃ
- មិនត្រូវបោះបង់ចោលការសិក្សា
- ត្រូវមានកន្លែងសមរម្យសម្រាប់ការស្នាក់នៅរបស់កុមារ
- ត្រូវសម្រាកកំសាន្ត លំហែ
- ធ្វើឱ្យមានការរីកចម្រើនផ្នែកសមត្ថភាព
ខ.ស្ថាប័នពាក់ព័ន្ធ
- បញ្ជូនកូនទៅរៀនឱ្យបានគ្រប់ៗគ្នា
- មិនបញ្ឃប់កូនពីការសិក្សា
- ត្រូវបំប៉នចំណីអាហារដល់កុមារឱ្យបានគ្រប់គ្រាន់
- ត្រូវធ្វើការថែទាំសុខភាពកុមារជាប្រចាំ
- សាលារៀនត្រូវមានលក្ខណៈសមស្របទៅតាមបរិយាកាសគរុកោសល្យ
- រដ្ឋអំណាចត្រូវរៀបចំ និង ផ្គល់កន្លែងសមស្របសម្រាប់ការសិក្សារបស់កុមារដូចជាកសាងសង់សាលារៀន ការផ្តល់គ្រូបង្រៀន ការផ្តល់សម្ភារៈសិក្សា..។
- តាមដានសកម្មភាពសិក្សារបស់កុមារ
- ផ្តល់ឱ្យកុមារបានចូលរួមសកម្មភាពសង្គម។
ដូចនេះ ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន និងសមត្ថកិច្ចសាធារណៈត្រូវទទួលខុសត្រូវ និងយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យកុមារយើងទាំងអស់គ្នាសម្រេចបាននូវសិទ្ធិទទួលការអប់រំ។