គ្រូបង្រៀន គឺជាជនគំរូដល់មហាជនគ្រប់ឥរិយាបថទាំងអស់ ដេក ដើរ ឈរ អង្គុយ និងនិយាយស្តី ។ ហើយក្នុងនាមយើងជាគ្រូបង្រៀនម្នាក់ត្រូវមានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯងដូចតទៅ ៖
- មានមនសិការវិជ្ជាជីវៈ មានឧត្តមគិត និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូបង្រៀន ។
- បំពេញភារកិច្ច និងអនុវត្តតាមយ៉ាងយកចិត្តទុកដាក់បំផុត ។
- រៀបចំកិច្ចតែងការបង្រៀនកំណត់សកម្មភាពជាមុន រៀបចំសម្ភារឧបទេសលើការបង្រៀនរបស់ខ្លួនបានយ៉ាងល្អត្រឹមត្រូវ ។
- ស្វ័យសិក្សាស្រាវជ្រាវពង្រីកចំណេះរបស់ខ្លួនឯងជាប្រចាំ ។
- មានទំនួលខុសត្រូវខ្ពស់លើវិជ្ជាជីវៈរបស់ខ្លួន ។
- ផ្តល់សេវាកម្មអប់រំដោយមិនលម្អៀង និងមិនមានចំណេះដឹងទូលំទូលាយ ។
- ឱ្យមានចំណេះដឹងខាងផ្នែកវិធីសាស្រ្តបង្រៀនខ្ពស់ទាន់សម័យទំនើបៗ ។
- បណ្តុះលបណ្តាលតាមសភាពជាក់ស្តែងនៃសេដ្ឋកិច្ចទីផ្សារនិងការរីកចម្រើនខាងការសិក្សា ។
- បង្ហាត់បង្រៀនខាងផ្នែកទ្រឹស្តីត្រូវផ្សារភ្ជាប់ទៅនឹងការអនុវត្តន៍ ។
- មានសីលធម៌ សុជីវធម៌ គុណធម៌ប្រកបដោយព្រហ្មវិហារធម៌ ។
- សហការជាមួយសហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន ។
- ដូច្នេះ គ្រូបង្រៀនត្រូវតែប្រតិបត្តិនូវករណីកិច្ចយ៉ាងច្រើនដើម្បីក្លាយជាគ្រូល្អក្នុងសង្គម និងមានប្រសិទ្ធិភាពក្នុងការបណ្តុះបណ្តាល ។