Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

នៅពេលដែលថ្ងៃមួយស្នេហារបស់យើងដើរដល់ចំណុចបញ្ចប់ ច្បាស់ណាស់ថានរណាក៏គេឈឺចាប់ ហើយសោកស្តាយដែរ។ ច្រើននាក់ធ្លាប់គិតថាខ្លួននឹងអាចឆ្លងកាត់ឧបសគ្គ មិនថាមានរឿងអ្វីកើតឡើងក៏នឹងអាចជំនះទៅជាមួយគ្នាបាន។ តែថ្ងៃមួយមកដល់គេស្រាប់តែតក់ស្លុត ហើយមិននឹកស្មានដល់ ថាស្នេហាដ៏ល្អរបស់គេប្រែក្លាយទៅជាស្រមោលអតីតបាត់ទៅហើយ។

មិនមានអ្នកណាអាចនៅជាមួយគ្នារហូតនោះទេ មនុស្សម្នាក់ៗមានជួបក៏ត្រូវមានបែកគ្មាននរណាម្នាក់អាចកំណត់បានឡើយ។ តែវាស្ថិតត្រង់ថា ការបែកបាក់មួយនោះវាមានលក្ខណ:បែបម៉េច?

អ្នកមិនអាចបង្ខំអ្នកណាឱ្យនៅកំដរជីវិតអ្នករហូតទេ សូម្បីតែអ្នកខ្លួនឯងនៅមិនអាចសុំពន្យាវេលាបានផង។ បើទោះបីជាពេលនេះអ្នកឈឺចាប់ ប៉ុន្តែវាក៏សមតម្លៃដែលធ្វើឱ្យកាន់តែដឹងច្បាស់ថា មិនថាអ្នកមានប៉ុនណា អស្ចារ្យប៉ុនណា ឬអំណាចលើសលប់អស់មនុស្សបែបណាថាគេចង់ចាកចេញពីអ្នក វាគ្មានអ្វីអាមមករារាំងបានឡើយ។

បេះដូងរបស់អ្នកនឹងរឹងមាំឡើង ក្រោយពេលអ្នកបានទទួលមេរៀនពីជីវិតខ្លះៗ។ កុំសោកស្តាយដល់ថ្នាក់ភ្លេចគិតថាអ្វីជាអ្វី កុំឈឺចាប់រហូតក្លាយជាមនុស្សអគតិ។ គិតថានេះជាជីវិត គ្មានអ្នកអាចកំណត់ពេលវេលានៃការបាត់បង់ទេ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=172918288033667&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login