Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


ល្បឿននៃទឹកភ្នែករបស់ពេលនេះវាហាក់ដូចជាហូរមកលឿនខុសពីធម្មតាហើយក៏ញឹកញាប់ដែរ។ ធ្វើអ្វីក៏មានអ្នកជំទាស់ គ្មានអ្នកផ្តល់កម្លាំងចិត្តសោះ នេះប្រហែលជារូបកាយគ្មានតម្លៃសម្រាប់ពួកគេហើយតាមមើល។
ការទទួលអារម្មណ៍បែបនេះវាសែនធរមានបំផុត គ្មានសូម្បីម្នាក់ដែលមកសួរនាំពីបញ្ហាដែលបានកើតឡើង មានតែអ្នកស្តីបន្ទោស មានតែអ្នកជាន់បន្ថែម ធ្វើដូចជាមនុស្សម្នាក់នេះមិនមានចិត្ត អារម្មណ៍ឈឺអ៊ីចឹង។

សុំណាកុំបើមិនអាចជួយអ្វីបាន កុំមកជាន់ពន្លិចបន្ថែមអី ព្រោះពាក្យសម្តីអ្នកវាជាអាវុធយ៉ាងសាហាវក្នុងការសម្លាប់មនុស្សឱ្យស្លាប់បាន។
ពេលនេះអាចនឹងទន់ជ្រាយ តែមិនអីទេ មិនយូរប៉ុន្មានវានឹងប្រសើរឡើងវិញ។
យំពេលនេះមិនមែនមានន័យថាចុះចាញ់ទេ តែយំព្រោះតែចង់បន្ធូរអារម្មណ៍តឹងថប់នេះចេញខ្លះតែប៉ុណ្ណោះ។

៙បាក់ទឹកចិត្ត មិនមាននរណាម្នាក់អាចហាមបានទេ ដូច្នេះកុំខ្លាចនូវពាក្យនេះអី តែត្រូវធ្វើយ៉ាងណាឱ្យការបាក់ទឹកចិត្ត ការគ្មានអ្នកផ្តល់កម្លាំងចិត្តលើកនេះឱ្យក្លាយទៅជាមេរៀនមួយដែលអាចឱ្យយើងរឹងមាំបាន ហើយរៀនផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង កុំយកពាក្យសម្តីដែលមិនល្អរបស់អ្នកដទៃយកមកទុកក្នុងចិត្ត ហើយយើងនឹងឆ្លងកាត់វាទៅបានដោយខ្លួនយើងឯង ទោះបីមិនមានអ្នកណាខ្វល់ក៏ដោយ។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=168664845125678&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login