ដើម្បីឱ្យផលិតផលងក្នុងស្រុកមានដំណើរការទៅមុខបានល្អរាជរដ្ឋាភិបាលត្រូវផ្តោតយកចិត្តទុកដាក់លើកត្តាមួយចំនួនដូចជា៖
- មិនត្រូវនាំចូលច្រើនពេកនូវផលិតផលងបរទេសណាដែលផលិតផលក្នុងស្រុកអាចផលិតបាន។
- ត្រូវចេះផ្សព្វផ្សាយ និងអប់រំដល់ប្រជាជនឱ្យនាំគ្នាទិញផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីលើកទឹកចិត្តដល់អ្នកផលិត។
- ផលិតតាមតម្រូវការ ស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ។
- រដ្ឋត្រូវបន្ធូរបន្ថយពន្ធអាករ ដើម្បីឱ្យទំនិញក្នុងស្រុកមានតម្លៃថោកជាងផលិតផលបរទេស។
- ផលិតផលក្នុងស្រុកត្រូវខិតខំធ្វើឱ្យមានគុណភាព ដើម្បីប្រកួតប្រជែងជាមួយផលិតផលបរទេស។
- បណ្តុះបណ្តាលធនធានមនុស្ស។
- ពង្រឹងផ្នែកច្បាប់ (ច្បាប់ពាណិជ្ជកម្ម ច្បាប់វិនិយោគ..)។
- ការពារសុវត្ថិភាព (ការពារអ្នកវិនិយោគ កម្មករ សមិទ្ធិផល...)។
- ត្រូវធ្វើការឃោសនា ដើម្បីជំរុញឱ្យប្រជាជនជួយទិញផលិតផលក្នុងស្រុក។
- រកទីផ្សារអន្តរជាតិ បង្កើតផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីយកទៅលក់នៅបរទេស។
- កសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់ទីកន្លែង ដើម្បីងាយស្រួលក្នុងការផ្តល់សេវាកម្មបានល្អ។
- បង្កើតក្រុមត្រួតពិនិត្យផលិតផល។