មនុស្សដែលធ្វើជាមេគេ ត្រូវប្រកបដោយលក្ខណៈ ១០យ៉ាងគឺ៖
- មានវ័យចាស់ល្មម ប្រកបដោយសុខភាពនិងវិជ្ជាច្រើន
- ជាអ្នកតាំងចិត្តជាកណ្តាល
- ជាអ្នកចាំច្រើន ស្គាល់បញ្ហាសង្គមដែលខ្លួនគ្រប់គ្រង
- ស្ទាត់ជំនាញពីគោលច្បាប់គ្រប់គ្រង ទាំងច្បាប់ជាតិនិងអន្តរជាតិ
- ជាអ្នកវៃឆ្លាតខាងរកដំណោះស្រាយបញ្ហាសង្គម
- ជាអ្នកស្រលាញ់ច្បាប់ យកច្បាប់ជាធំ
- ជាអ្នកសន្តោស មានចិត្តទូលាយ និងជ្រះថ្លា
- ជាអ្នកមានចិត្តរឹងប៉ឹង មិនប្រើប្រាស់អ្វីដែលប្រទេសខ្លួនគ្មាន
- ជាមនុស្សសុចរិត ទៀងត្រង់
- ជាអ្នកមិនប្រកបដោយលោភធម៏ទាំង៨។