ពណ៌នាពីនាទី ADN, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន៖
- ADN មាននាទីស្តុកព័ត៌មានចាំបាច់សំរាប់សំយោគប្រូតេអ៊ីនច្រើនយ៉ាង។
- ARNm មាននាទីចម្លងក្រមពីច្រវ៉ាក់ម្ខាងរបស់ ADN ហើយដឹកនាំច្រវ៉ាក់នុយក្លេអូទីតទោលនេះទៅកាន់ស៊ីតូប្លាស។
- ARNt មាននាទីដឹកនាំកូដុងរបស់ ARNm ពីស៊ីតូប្លាសដោយអង់ទីកូដុងរបស់វាទៅកាន់រីបូសូមដើម្បីសំយោគប្រូតេអ៊ីន។
- ARNr មាននាទីចូលរួមដើម្បីបង្កើតរីបូសូមក្នុងការសំយោគប្រូតេអ៊ីន។