ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដែលហៅថាការទទួលខុសត្រូវចំពោះខ្លួនឯង គឺជាការទទួលខុសត្រូវលើជីវិត លើសកម្មភាពការសម្រេចចិត្ត និងជោគវាសនាខ្លួនដោយខ្លួនឯងមានន័យថាការធ្វើអ្វីមួយមនុស្សម្នាក់ៗត្រូវហ៊ានទទួលខុសត្រូវលើការប្រព្រឹត្តរបស់ខ្លួន ដោយមិនគេចវេសពីការពិត និងមិនទម្លាក់កំហុសលើអ្នកដទៃ
ជាឧទាហរណ៍ ក្នុងនាមយើងជាឪពុកម្តាយគឺ ត្រូវមានទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់រក្សានិងអប់រំកូនចៅឱ្យក្លាយជាមនុស្សល្អ និងធ្វើឱ្យគ្រួសារមានសុភមង្គល ។ ឯក្នុងនាមខ្លួនជាស្វាមី ភរិយា កូន ឬបងប្អូន និងញាតិសន្តាន ត្រូវស្គាល់តួនាទីរបស់ខ្លួនម្នាក់ឱ្យបានច្បាស់លាស់គឺថា យើងម្នាក់ៗត្រូវទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន ។ ការធ្វើបែបនេះ គឺការគោរពគោលការណ៍សីលធម៌ គោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ ហ៊ានទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនដែលបានប្រព្រឹត្តដោយចេតនាក្តីដោយអចេតនាក្តី និងមានសេចក្តីក្លាហានក្នុងការទទួលកំហុស និងកែមករកផ្លូវត្រូវ ផ្លូវល្អវិញដោយប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងមនសិការវិជ្ជាជីវៈ ។
ដែលហៅថា ទំនួលខុសត្រូវសង្គម ជាការទទួលខុសត្រូវលើអំពើដែលខ្លួនបានធ្វើចំពោះសង្គម ។ ការទទួលខុសត្រូវចំពោះសង្គមមាន៖
-ការគោរព និងអនុវត្តច្បាប់
-ការចូលរួមថែរក្សា ការពារផលប្រយោជន៍ សាធារណះ
-ការចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជ្រើសអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួន
-ការចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណី និងថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ
-ការបង់ពន្ធដារតាមកាតព្វកិច្ច
-ការប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យស្របតាមសីលធម៍និងច្បាប់សង្គម ដោយមិនប៉ះពាល់សិទ្ទិអ្នកដទៃ និងគោរពសិទ្ធិអ្នកដទៃ
-ការសម្អាត និងថែរក្សាបរិស្ថាន
-ការគោរពសិទ្ធិ និងការស់នៅរបស់ជនជាតិផ្សេងធៗព្រមទាំងជំនឿ ទំនៀមទម្លាប់ ប្រពៃណីជនជាតិទាំងនោះ ។