Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-13 16:33

អំពើប្រល័យពូជសាសន៍នៅកម្ពុជាផ្តល់​នូវផលវិបាកដូចខាងក្រោម៖

-ផ្នែកធនធានមនុស្សៈ កុមារសម័យនោះបាត់បង់ឱកាសរៀនសូត្រ និងទទួលរងនូវសម្ពាធផ្លូវចិត្តជាច្រើនដូចជា ភាពភ័យខ្លាច ភាពឯកោ ហើយដល់ពេលកុមារទាំងនោះត្រូវបន្តវេនជាអ្នកចូលរួមការដឹកនាំសង្គមជាតិនឹងប្រឈមមុខជាមួយនឹងការខ្វះសម្ថត្តភាព ។

-ផ្នែកសេដ្ឋកិច្ច:​​ ប្រជាពលរដ្ឋគ្មានឱកាសប្រកបអាជីវកម្មដើម្បីលើកកម្ពស់កម្រិតជីវភាព ដែលជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កត្តាជំរុញឱ្យសេដ្ឋកិច្ចជាតិជួបប្រទះនូវឱនភាព ។គ្មានការវិនិយោគបរទេសមកបណ្តាក់ទុនរកស៊ីដើម្បីបង្កើន ឬជួយផ្តល់ការងារដល់ប្រជាពលរដ្ឋ ។

-ផ្នែកសង្គមកិច្ច: បន្សល់ទុកនូវកុមារកំព្រា ស្តីមេម៉ាយ ជនពិការ ដែលជាបន្ទុកធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាល ។

 -ផ្នែកទំនាក់ទំនង: បែកបាក់សាមគ្គីភាព បាត់បង់ជំនឿទុកចិត្តគ្នាទៅវិញទៅមក ។​

-ផ្នែកវប្បធម៌ អរិយធម៌ និងសាសនា: វត្តអារាមនៅក្នុងប្រទេសត្រូវបានលុបបំផ្លាញ ហើយការប្រតិបត្តិជំនឿសាសនាត្រូវបានលុបបំបាត់ចោលទាំងស្រុង ផ្នែកសិល្បៈ តន្ត្រី អក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ពិធីបុណ្យប្រពៃណីជាតិ បុណ្យសាសនានានាក៏ត្រូវបំភ្លេចចោលទាំងអស់ ។

            ហើយដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំអោយកើតឡើងទៀតគឺត្រូវ:  

-ផ្សព្វផ្សាយឱ្យយល់ច្បាស់អំពើវិនាសកម្មដល់មនុស្សគ្រប់ជំនាន់ ដែលបណ្តាលមកអំពើនេះ ។

-ត្រូវរកយុត្តិធម៌ឱ្យជនរងគ្រោះដោយរៀបចំតុលាការ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវនៃរបបនេះ។

-អប់រំមនុស្សកុំឱ្យមានចរិត សាហាវព្រៃផ្សៃ ប្រើអំពើហិង្សា។

-ផ្សព្វផ្សាយពីព្រហ្មវិហារធម៌ចំពោះមនុស្សផងគ្នា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login