ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទាំងសហរដ្ឋអាមេរិក និងប្រទេសជប៉ុនសុទ្ធសឹងគោរពតាមគោលការណ៍ នៃសេដ្ឋកិច្ចមូលធននិយមទាំងអស់គ្នាពោលគឺ ៖
• កម្មសិទ្ធិឯកជននៃមធ្យោបាយផលិតកម្ម
• សហគ្រាសសេរី
• ប្រកួតប្រជែងសេរី ។ តែក្នុងការអនុវត្ត ប្រទេសនីមួយៗ មានចរឹកលក្ខណៈពិសេសរៀងៗខ្លួនគឺ ៖
+នៅក្នុងសហគ្រាសធំៗ បង្ហាញពីចរឹកលក្ខណៈនៃប្រព័ន្ធសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលលេបត្របាក់សហគ្រាសធុនតូច និងមធ្យម បើទោះបីមានសហភាពបង្កើតរបៀបថ្មីក៏ដោយ ក៏គេមិនអាចគេចផុតពីការលេបសហគ្រាសធំៗ ដែលមានធនធានដ៏ធំសំបើមបានឡើយ ។ ក្នុងបញ្ហានេះរដ្ឋាភិបាលមិនលូកលាន់រឿងសេដ្ឋកិច្ចឯកជនទេ បើមានលុះត្រាតែប្រទេសជួបវិបត្តិសេដ្ឋកិច្ច ។
+នៅប្រទេសជប៉ុនវិញ សហគ្រាសធំៗ មិនលេបសហគ្រាសសមមធ្យម ឬតូចទេ ទោះបីគេមានសមត្ថភាពលេបត្របាក់ក៏ដោយ ។ នេះបញ្ជាក់ពីលក្ខណៈពិសេសរបស់មូលធននិយមជប៉ុន ។ គូប្រកួតទាំង២ គឺសហគ្រាសធុនធំ ធុនតូច និងមធ្យម រក្សាភាពប្រកួតប្រជែងគ្នា ជារឿងរហូតបែបនេះគេឲ្យឈ្មោះថា “សេដ្ឋកិច្ចទ្ធិកនិយម” ។ នៅប្រទេសជប៉ុនសហគ្រាសធនតូច និងមធ្យម ផលិតទំនិញបម្រើសហគ្រាសធុនធំ ហើយសហគ្រាសធុនធំ ជាអ្នកទិញ និងជាធនាគារិក នៃសហគ្រាសធុនតូច និងមធ្យម ។ កិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចដ៏ល្អនេះ ធ្វើឲ្យជប៉ុនដណ្តើមបានទីផ្សារក្នុងពិភពលោក ។ ម៉្យាងទៀតរដ្ឋាភិបាល (ក្រសួងឩស្សាហកម្ម និងពាណិជ្ជកម្មក្រៅប្រទេស ) សហការគ្នាយ៉ាងជិតស្និទ្ធិជាមួយនិងសហគ្រាសទាំងអស់ រួមជាមួយនិងកម្មករជប៉ុនផង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ គេកម្រឃើញមានបាតុកម្ម ឬកូដកម្មករណាស់តែគេប្រទះឃើញកម្មករជប៉ុនធ្វើការលើសម៉ោង ដោយមិនគិតកម្រៃ ។