Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-09-05 16:05

     រដ្ឋមានតួនាទីនៅក្នុងនយោបាយអន្ដរជាតិ​ និងចរន្ដសកលភាវូបនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋដូចជា​ ៖

តួនាទីរដ្ឋក្នុងនយោបាយអន្ដរជាតិ គឺ​ ៖

  • រដ្ឋជាឧបករណ៍ផ្ដាច់មុចក្នុងការពារបូរណភាពដែនដីខ្លួន
  • រដ្ឋជាផ្នែកមួយនៃសហគមន៍អន្ដរជាតិ ប៉ុន្ដែរដ្ឋនីមួយៗមានព្រំដែនសកម្មភាពរបស់ខ្លួនច្បាស់លាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និងក្នុងការប្រគួតប្រជែងដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួន
  • រដ្ឋមានតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរ បញ្ជូនកម្លាំងពលករទៅបំពេញករការងារនៅក្រៅប្រទេសនិងការពារពួកគេគ្រប់ពេលវេលាស្របទៅតាមច្បាប់
  • រកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចសេរីអន្ដរជាតិជាមួយសេដ្ឋកិច្ចជាតិ
  • កិច្ចសហប្រតិបត្តិការអន្ដរជាតិរវាងធនាគារឯកជនក្ដីឬធនាគារជាតិក្ដីត្រូវគេទទួលស្គាល់ថាជាកិច្ចព្រមព្រៀងពហុជាតិប៉ុន្ដែត្រូវតែទទួលស្គាល់នូវតួនាទីរដ្ឋដែលជាអ្នកគ្រប់គ្រងផងដែរ ដែលក្នុងនោះមានការទទួលខុសត្រូវក្នុងការសម្របសម្រួលនិងពិនិត្យពីស្ថាប័នហិរញ្ញរត្ថុជាតិដែលបំពេញការងារសម្រាប់រដ្ឋាភិបាលជាដើម។

ចរន្ដសកលភាវូបនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋដូចជា

  • ធ្វើឲ្យតួនាទីនៅក្រៅរង្វង់អធិបតេយ្យរបស់ខ្លូន
  • ធ្វើឲ្យតួនាទីរដ្ឋធ្លាក់ចុះពីព្រោះសហគ្រាស់ពហុជាតិឬសហគ្រាសអន្ដរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យលើដំណើរការវិវត្តនៃទៅផ្សារសកលលោកហើយគេធ្វើយ៉ាងណាឲ្យមានឯករាជ្យភាពពីនយោបាយរដ្ឋ
  • ធ្វើឲ្យមានភាពស្មុគស្មាញថែមទៀតដល់អធិបតេយ្យភាពរបស់រដ្ឋនៅក្នុងវិស័យនយោបាយ
  • ប្រទេសអន់ខ្សោយស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសមហាអំណាចដែលធ្វើឲ្យតួនាទីរដ្ឋរួមតូច
  • ប្រទេសក្រីក្រមិនអាចដើរតាមលទ្ធិប្រជាធិបតេយ្យបានព្រោះប្រជាជនភាគច្រើនជាអន្ខរជននិងសេដ្ឋកិច្ចទន់ខ្សោយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login