Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដែលហៅថា ការទទួលខុសត្រូវចំពោះខ្លួនឯងគឺ ជាការទទួលខុសត្រូវលើជីវិត លើសកម្មភាព ការសម្រេចចិត្ត និងជាគូរវាសនាខ្លួនដោយខ្លួនឯង មានន័យថាការធ្វើអ្វីមួយមនុស្សម្នាក់ៗត្រូវហ៊ាន ទទួលខុសត្រូវលើការប្រព្រឹត្តរបស់ខ្លួន ដោយមិនគេចវេសពីការពិត និងមិនទម្លាក់កំហុសលើអ្នកដទៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​

          ជាឧទាហរណ៍ ក្នុងនាមយើងជាឪពុកម្តាយគឺ ត្រូវមានទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់រក្សា និងអប់រំកូនចៅឲ្យក្លាយជាមនុស្សល្អ និងធ្វើឲ្យគ្រួសារមានសុភមង្គល ។ ឯក្នុងនាមជាសា្វមី ភរិយា កូន ឬបងប្អូន និងញាតិសន្តាន ត្រូវស្គាល់តួនាទីរប​ស់ខ្លួនម្នាក់ឲ្យបានច្បាស់លាស់គឺថា​យើងម្នាក់ៗត្រូវទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន ។ ការធ្វើបែបនេះ គឺការគោរពគោលការណ៍សីលធម៌ គោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ ហ៊ានទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនដែលបានប្រព្រឹត្តដោយចេតនាក្តី ដោយអចេតនាក្តី និងមានសេចក្តីក្លាហានក្នុងការទទួលកំហុស និងកែមករកផ្លូវត្រូវ ផ្លូវល្អវិញដោយ ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងមនសិការវិជ្ជាជីវៈ ។

          ដែលហៅថា ទំនួលខុសត្រូវសង្គម ជាការទទួលខុសត្រូវលើអំពើដែលខ្លួនបានធ្វើចំពោះសង្គម ។ ការទទួលខុសត្រូវចំពោះសង្គមមាន ៖

  • ការគោរពនិងអនុវត្តច្បាប់
  • ការចូលរួមថែរក្សា ការពារផលប្រយោជន៍សាធារណៈ
  • ការចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជ្រើរើសអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួន
  • ការចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណី និងថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ
  • ការបង់ពន្ធដារតាមកាតព្វកិច្ច
  • ការប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យស្របតាមសីលធម៌ និងច្បាប់សង្គមដោយមិនប៉ះពាល់សិទ្ធិអ្នកដទៃនិងគោរពសិទ្ធិអ្នកដទៃ
  • ការសម្អាតនិង ថែរក្សាបរិស្ថាន
  • ការគោរពសិទ្ធិ និងការរស់នៅរបស់ជនជាតិផ្សេងៗព្រមទាំងជំនឿ  ទំនៀមទម្លាប់ ប្រពៃណីជនជាតិទាំងនោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login