2018-09-26 17:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អាយុជីវិតអាចរស់បាន ឬបាត់បង់គឺស្ថិតនៅត្រង់វប្បធម៌របស់ជាតិនោះ ហេតុនេះហើយបានជាគេនិយាយថា វប្បធម៌ជាព្រលឹងជាតិ បើវប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិរុងរឿង ។
វប្បធម៌ សំដៅដល់ការបណ្តុះបណ្តាយ ចំណេះវិជ្ជា ប្រាជ្ញាស្មារតី ឲ្យបានលូតលាស់ចម្រើនតាមវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។ ឯប្រលឹងជាតិ បានដល់អាយុជីវិតរបស់ប្រជាជន និងមាតុភូមិរបស់ខ្លួនហើយវប្បធម៌ជាមែកធាងរបស់អរិយធម៌ ដេលក្នុងនោះមាននៅភាសានិយាយ ទស្សនវិជ្ជា អក្សរសាស្រ្ត អក្សរសិល្ប៍ ជំនឿសាសនា ប្រពៃណី ទំនៀមទំម្លាប់ របៀបរបបរស់នៅ ច្បាស់ទម្លាប់ ចំណង់ចំណូលចិត្ត ប្រដាប់ប្រដារប្រើប្រាស់គ្រប់បែបយ៉ាង ...។ គ្រប់ជាតិសាសន៍សុទ្ធតែមានវប្បធម៌របស់ខ្លួន ។ ផ្ទុយទៅវិញបើបាត់វប្បធម៌នាំឲ្យប្រទេសទាំងឡាយក្នុងលោក គេលែងស្គល់ជាតិសាសន៍នោះ ។
វប្បធម៌ គឺជាអរិយធម៌របស់ខ្លួន ។ វាជាគោលចរិតសម្រាប់ឲ្យគេស្គាល់ជាតិសាសន៍នោះ ។ចំណុចនេះសំខាន់ណាស់ ដ៏រាបណាវប្បធម៌ទាំងឡាយបាត់បង់ជាតិទាំងឡាយនោះគេនិងលែងស្គាល់ ។ តួយ៉ាង បើវប្បធម៌ខ្មែរត្រូវបានបាត់បង់គេប្រាកដជានិងលែងស្គាល់ខ្មែរទៀត ហើយអ្វីៗដែលជាលក្ខណៈសម្គាល់របស់ខ្មែរ និងបាត់បង់ទៅតាមដែរ ។
បាត់បង់វប្បធម៌ជាតិ គឺបាត់បង់នូវសណ្តាប់ធ្នាប់ របៀបរបបនិយាយស្តី ហូបចុក ស្លៀកពាក់ រកស៊ីពីសង្គមខ្មែរ ។ ឧទាហរណ៍ ការហូរចូលនូវឥទ្ធិពល វប្បធម៌បរទេសមានលក្ខណៈអនាធិបតេយ្យ ។ ប្រព័ន្ធផ្សព្វផ្សាយពុំទាន់យកចិត្តទុកដាក់ដល់ការអប់រំឲ្យមានលក្ខណៈខ្លាំងក្លានៅឡើយទេ ។