Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Ma Net
2018-09-26 22:53

គួរបញ្ជាក់ផងដែរថាមនោគមវិជ្ជារបស់កូរ៉េខាងជើង ដើម្បីបណ្តុះគំនិតជាតិនិយមប្រឆាំងនឹងអាមេរិចគឺមានតាំងពីពីថ្នាក់មត្តេយ្យសិក្សាមកម្លេះ។ នៅក្នុងកម្មវិធីសិក្សា សាលារៀននៅកូរ៉េខាងជើងបានបង្រៀនសិស្សរបស់ខ្លួនថាសត្រូវរបស់កូរ៉េខាងជើងមានពីរគឺជប៉ុនដែលបានគ្រប់គ្រងកូរ៉េតាំងពីឆ្នាំ ១៩១០ ដល់ ១៩៤៥ និងអាមេរិចដែលបានវៃជាមួយខ្លួននៅក្នុងសង្គ្រាមកូរ៉េកាលពីឆ្នាំ ១៩៥០ ដល់ ១៩៥៣។ ក្មេងៗទាំងអស់ត្រូវបានបង្រៀនថា កូរ៉េខាងជើងត្រូវត្រៀមខ្លួនរួចរាល់ដើម្បីសងសឹកនឹងអាមេរិច ជាជាងបង្រៀនថាកូរ៉េខាងជើងត្រូវត្រៀមខ្លួនរួចរាល់ដើម្បីការពារខ្លួន។ នេះបង្ហាញអោយឃើញថា ប្រជាជនកូរ៉េខាងជើងត្រូវបានបញ្ចូលគំនិតអោយគុំគួន និងតាមសងសឹកអាមេរិចរហូត។ចំនុចនេះអាចបកស្រាយបានដោយមើលទៅកាន់ប្រវត្តិសាស្ត្រពីមុនរបស់កូរ៉េនៅក្នុងសម័យសង្គ្រាមបែងចែកប្រទេសជាផ្លូវការ ដោយកាលនោះមានសង្គ្រាមផ្ទៃក្នុងបានកើតឡើងនៅក្នុងប្រទេសកូរ៉េនៅឆ្នាំ ១៩៥០ ដែលពេលនោះកូរ៉េខាងជើងត្រូវបានគ្រប់គ្រងដោយមេដឹកនាំកុំមុយនីស្តគីម អ៊ីលសុង រីឯកូរ៉េខាងត្បួងត្រូវបានគ្រប់គ្រងដោយមេដឹកនាំសេរី លោករ៊ី សីងម៉ាន់។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login