Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍ខ្នាតគំរូអន្ដរជាតិដើម្បីឪ្យប្រជាធិបតេយ្យមានលក្ខណៈពេញលេញដូចខាងក្រោម ៖

      ១.​ ការចូលរួមពីប្រជាពលរដ្ឋ ប្រជាពលរដ្ឋមិនត្រឹមតែមានសិទ្ធិទេ ថែមទាំងមានកាតាព្វកិច្ចទៀតផងដែរ ។ ការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ រួមមានការបោះឆ្នោត ការឈរឈ្មោះឪ្យគេបោះឆ្នោតការចូលរួមប្រជុំបញ្ចេញមតិការបង់ពន្ធដា ការប្រព្រឹត្តិតាម ច្បាប់​និងការឃ្លាំមើលការប្រព្រឹត្តិតាម ច្បាប់ និងការឃ្លាំមើលការប្រព្រឹត្តរបស់រាជរដ្ឋាភិបាលគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដើម្បីជួយកែលំហរលលទ្ធិប្រជាធិបតេយ្យ ។

      ២.​ភាពស្មើភាពគ្នា ក្នុងសង្គមប្រជាធិតេយ្យគោលការណ៍ស្មើភាពគ្នាមានន័យថា មនុស្សគ្រប់រូបមានតំលៃនិង លទ្ធភាពដូចគ្នាដោយគ្នានការរើសអើង ។

     ៣. ការអនុគ្រោះគ្នា នៅក្នុងសង្គមប្រជាធិតេយ្យគឺជាសង្គមប្រកបដោយសេចក្ដីអនុគ្រោះ ។ នេះមានន័យថាក្នុង ពេលដែលបក្សណាឈ្នះមានសិទ្ធិគ្រប់គ្រង់អំណាច ពួកគេត្រូវអនុគ្រោះនិងទទួលស្គាល់សិទ្ធិគ្រប់បែប យ៉ាងរបស់មនុស្សភាគតិច ឬ បក្សដែលចាញ់ត្រូវអនុគ្រោះ និងអនុញាតិឪ្យបក្សណាដែលចាញ់នោះប្រើ សិទ្ធិបញ្ចេញមតិជំទាស់ ។ រីឯនៅក្នុងសង្គមវិញមនុស្សម្នាក់ៗក៏ត្រូវចេះអត់អោនឪ្យគ្នាទៅវិញទៅមកផងដែរ ។

      ៤. ការទទួលខុសត្រូវ  នៅក្នុងសង្គមប្រជាធិតេយ្យមន្រី្ដគ្រប់ជាន់ថ្នាក់ត្រូវមានការទទួលត្រូវចំពោះរាស្រ្ដ ។ ពួកគេត្រូវបំពេញភារកិច្ចតាមឆន្ទៈប្រជារាស្រ្ដនិងដើម្បីផលប្រយោជន៍ប្រជារាស្រ្ដផងដែរ ។

      ៥. មានតម្លាភាពៈ អ្វីដែលរដ្ឋភិបាលធ្វើត្រូវតែឪយប្រជារាស្រ្តដឹងលឺ ។ នះមានន័យថាត្រូវអនុញ្ញាតឪ្យអ្នកកាសែតនិងប្រជារាស្រ្ដសាកសួរពត៌មានអំពីកិច្ចការរបស់រដ្ឋាភិបាល ។

      ៦. ការកំណត់មានការបោះឆ្នោតសេរីនិងយុត្តិធម៌តាមការ នៅក្នុងសង្គមប្រជាធិបតេយ្យការកកើតរដ្ឋាភិបាលនិងផ្លាស់ប្ដូរត្រូវប្រព្រឹត្តិនៅតាមឆន្ទៈពលរដ្ឋរបស់ដោយយកការបោះឆ្នោតសេរីនិងយុត្តិធម៌​ ។ ការគំរាបគំហែងការបំភិតបំភ័យព្រមទាំងអំពើពុករលួយដែលកើតមុនពេលនិងបោះឆ្នោតកឺផ្ទុយនិងគោលការណ៍ប្រជាធិបតេយ្យ ។

      ៧. មានការយល់ព្រមតាមលទ្ធផលនៃការបោះឆ្នោត តែងតែមានអ្នលឲកកឈ្នះនិងអ្នកចាញ់ ហើយអ្នកចាញ់តែងចោទថាគ្មានយុត្តិធម៌ហើយរកលេស បដិសេធន៍លទ្ធផលនៃការបោះឆ្នោតពិបាកនៃការបធិសេធន៍បណ្ដាលឪ្យ ។ ទង្វើនេះផ្ទុយនិងគោលការណ៍ប្រជាធិបតេយ្យ ។

      ៨.​ មានសេរិភាពខាងផ្នែកសេដ្ឋកិច្ច ប្រជាពលរដ្ឋអាចធ្វើជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិនិងលើជំនួញផ្សេងៗ ។ រដ្ឋាភិបាលមានកាតព្វកិច្ចត្រូវបង្កលក្ខណៈឪ្យមានសេដ្ឋកិច្ចទីផ្សារសេរី​ ហើយមិនត្រវក្ដោបក្ដាប់លើសេដ្ឋកិច្ចទាំងស្រុចងឡើយ ។ ប៉ុន្ដែរាជរដ្ឋាភិបាលត្រួវពង្រឹកតួនាទីគ្រប់គ្រងក្នុងកាសៈទេសៈណាដេលអនាធិតេយ្យលើវិស័យ​សេដ្ឋកិច្ច ។

      ៩. មានយន្នការទប់ស្កាត់ការប្រើអំណាចដោតរំលាភបំពាន មន្ដ្រីរាជការ​មិនអនុញ្ញាតិអោយប្រើអំណាចខុសច្បាប់ឡើយ ។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលត្រូវមានយន្ដការដើម្បីទប់ស្កាត់ការប្រើអំណា​ចខុសច្បប់ដោយបង្កើតអោយមានការត្រួតពិនិត្យគ្នាទៅវញទៅមក​រវាងស្ថាប័នមួយទៅស្ថាប័នមួយទៀតហើយត្រូវមានតុលាការឯករាជ្យដើម្បីកាត់ទោសមន្ដ្រីណាដេលប្រព្រឹត្តខុសច្បាប់ ។

       ១០. នៅកម្រងច្បាប់នៃរដ្ឋធម្មនុញ្ញកម្រងសិទ្ធិ និងសេរីភាព ដើម្បីបង្ការកុំឪ្យមន្ដ្រីមួយចំនួនមានការប្រើអំណាចរំលាភបំពានលើប្រជាពលរដ្ឋ អង្គតុលាការត្រូវអនុវត្តន៍តាមច្បាប់រដ្ឋធម្មនុញដោយឥតល្អៀងពិសេសគឹការប្រើអំណាចនិងការទទួលខុសត្រូវ​ ។

       ១១​. មានសិទ្ធិមនុស្សឯទៀត  របបប្រជាធិបតេយ្យតែងតែខិតខំតំកើងដល់ការគោរពនិងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ។ មានសារសិទ្ធិមនុស្សឆ្លុះបញ្ចាំងដល់ការគោរពជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្ស រួមមានសេរីក្នុងការនិយាយស្ដិនិងបញ្ចេញមតិការប្រជុំ ការអប់រំ... ។

       ១២. ពហុបក្ស ការមានពហបក្សអនុញ្ញាតិអោប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតអាចប្រើសិទ្ធិជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ហើយក៏បានអនុញ្ញាតិជំទាស់នៅក្នុងរដ្ឋសភាដើម្បីរក្សាតុល្យភាពក្នុងកាតគ្រប់គ្រង់ប្រទេស ។ តាបប្រវត្តិសាស្រ្ដប្រទេសណាដែលមានបក្សតែមួយនិងគ្មានបក្សជំទាស់នាំឪ្យប្រទេសនោះតែងតែជូយនូវអំណាចផ្តាច់ការ ។

        ១៣. ការគ្រប់គ្រងដោយច្បាប់ ច្បាប់មានសិទ្ធិនៅលើអ្វីៗទាំងអស់នៅក្នុងប្រទេស ។ មនុស្សត្រួវតែប្រតិបត្តិតាមច្បាប់ជានិច្ចកុំឪ្យល្អៀងប្រជាធិតេយ្យទាមទារឪ្យច្បាប់ការពារមនុស្សស្មើៗគ្នានិងដាក់ទណ្ឌកម្មទៅតាមទោសនីមួយៗ ។​

        ១៤. អព្យាក្រឹត្យ រាជរដ្ឋាភិបាល ឬអ្នកដឹកនាំប្រទេសជាតិត្រូវប្រកាន់នូវនយោបាយអព្យាក្រឹត្យ មិនក្រកាន់ជើងទៅខាងណាមួយឡើយគឺមិនលំអៀង ទោះតែមានការសូកប៉ានយ៉ាងណាក៏ដោយ ។ មន្ដ្រីរាជការត្រូវប្រកាន់គោលជំហរអព្យាក្រឹត្យ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login